យើងនឹងឲ្យពរ អ្នកដែលឲ្យពរអ្នក យើងនឹងដាក់បណ្ដាសា អ្នកដែលដាក់បណ្ដាសាអ្នក។ ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក”។
កិច្ចការ 3:25 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាជាកូនចៅរបស់បណ្ដាព្យាការី និងជាកូនចៅនៃសម្ពន្ធមេត្រីដែលព្រះបានតាំងជាមួយដូនតារបស់អ្នករាល់គ្នា។ ព្រះអង្គបានមានបន្ទូលនឹងអ័ប្រាហាំថា:‘ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលព្រះពរ តាមរយៈពូជពង្សរបស់អ្នក’។ Khmer Christian Bible អ្នករាល់គ្នានេះហើយជាកូនចៅរបស់ពួកអ្នកនាំព្រះបន្ទូល និងជាកូនចៅនៃកិច្ចព្រមព្រៀង ដែលព្រះជាម្ចាស់បានធ្វើជាមួយដូនតារបស់អ្នករាល់គ្នា ដោយបានមានបន្ទូលទៅលោកអ័ប្រាហាំថា គ្រួសារទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី*ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង» អាល់គីតាប បងប្អូនហ្នឹងហើយជាកូនចៅរបស់ណាពី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយបុព្វបុរសដែរ ដូចទ្រង់មានបន្ទូលទៅកាន់អ៊ីព្រហ៊ីមថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក”។ |
យើងនឹងឲ្យពរ អ្នកដែលឲ្យពរអ្នក យើងនឹងដាក់បណ្ដាសា អ្នកដែលដាក់បណ្ដាសាអ្នក។ ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក”។
ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។
ដ្បិតអ័ប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែជាប្រាកដ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈគាត់។
ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។
អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់យើង”។
យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
ពូជសាសន៍ទាំងឡាយនៃប្រជាជាតិនានាអើយ ចូរថ្វាយដល់ព្រះយេហូវ៉ា ចូរថ្វាយសិរីរុងរឿង និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា!
ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ
“បងប្អូន ដែលជាកូនចៅនៃពូជពង្សអ័ប្រាហាំ និងពួកអ្នកដែលកោតខ្លាចព្រះក្នុងចំណោមអ្នករាល់គ្នាអើយ! ព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះបានប្រទានមកយើងហើយ។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។
ខ្ញុំសូមជម្រាបថា ព្រះគ្រីស្ទបានធ្វើជាអ្នកបម្រើដល់អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់សេចក្ដីពិតរបស់ព្រះ ដើម្បីបញ្ជាក់ថាសេចក្ដីសន្យាដែលប្រទានដល់ដូនតាគឺពិត
ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។
រីឯសេចក្ដីសន្យារបស់ព្រះ ត្រូវបានសន្យាដល់អ័ប្រាហាំ និងពូជពង្សម្នាក់របស់លោក។ ព្រះអង្គមិនបានមានបន្ទូលថា៖ “ដល់ពូជពង្សទាំងឡាយ” ហាក់ដូចជាសំដៅលើមនុស្សជាច្រើននោះទេ គឺមានបន្ទូលថា៖“ដល់ពូជពង្សម្នាក់របស់អ្នក” ហាក់ដូចជាសំដៅលើម្នាក់ប៉ុណ្ណោះ ពោលគឺព្រះគ្រីស្ទ។
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
ព្រះគម្ពីរដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារតែជំនឿ បានជាព្រះគម្ពីរបានប្រកាសដំណឹងល្អដល់អ័ប្រាហាំទុកមុនថា:“ប្រជាជាតិទាំងអស់នឹងទទួលព្រះពរតាមរយៈអ្នក”។
ក្រោយមក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតហើរនៅលើអាកាស ទាំងនាំដំណឹងល្អដ៏អស់កល្បជានិច្ច ដើម្បីប្រកាសដល់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ទាំងប្រជាជាតិ ពូជសាសន៍ ភាសា និងជនជាតិ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ