ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
កិច្ចការ 28:14 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះ យើងជួបពួកបងប្អូន ហើយពួកគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ។ គឺដូច្នោះឯង ដែលយើងទៅដល់រ៉ូម។ Khmer Christian Bible រួចយើងបានជួបពួកបងប្អូននៅទីនោះ ពួកគេបានអញ្ជើញយើងឲ្យស្នាក់នៅអស់ប្រាំពីរថ្ងៃ ហើយដែលយើងបានមកដល់ក្រុងរ៉ូមនោះ គឺយ៉ាងដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ យើងបានជួបពួកបងប្អូន ហើយគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយគេ អស់រយៈពេលប្រាំពីរថ្ងៃ។ យើងបានមកដល់ក្រុងរ៉ូម គឺដូច្នេះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូមបានប្រព្រឹត្តដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ យើងរកឃើញពួកជំនុំខ្លះ គេក៏សូមឲ្យយើងនៅជាមួយអស់៧ថ្ងៃ គឺដូច្នោះឯង ដែលយើងបានទៅឯក្រុងរ៉ូម អាល់គីតាប នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្ដដូចតទៅៈ |
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
ទូលបង្គំជាគូកននឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយជាគូកននឹងអ្នកដែលកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។
“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
ដូច្នេះ ពាក្យនេះក៏ចេញទៅក្នុងចំណោមបងប្អូនថា: “សិស្សម្នាក់នោះនឹងមិនស្លាប់ទេ”។ តាមពិត ព្រះយេស៊ូវមិនបានមានបន្ទូលនឹងពេត្រុសថា គាត់នឹងមិនស្លាប់នោះឡើយ គឺគ្រាន់តែថា:“ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមក តើជាអ្វីនឹងអ្នក?”។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ខណៈដែលអ័ប៉ុឡូសនៅកូរិនថូស ប៉ូលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប ចុះមកអេភេសូរ ហើយប្រទះនឹងសិស្សមួយចំនួន
ចំណែកឯយើងវិញ យើងបានចុះសំពៅពីភីលីពក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ ហើយអស់រយៈពេលប្រាំថ្ងៃទើបមកដល់ពួកគេនៅទ្រអាស រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
យើងបានរកឃើញពួកសិស្ស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ពួកគេប្រាប់ប៉ូលដោយព្រះវិញ្ញាណ មិនឲ្យឡើងទៅយេរូសាឡិមឡើយ។
ហើយចេញពីទីនោះវាងទៅដល់រេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ទិសខាងត្បូងបក់មក ហើយនៅថ្ងៃទីពីរ យើងមកដល់ពូទីយ៉ូលី។
នៅពេលឮដំណឹងអំពីយើង ពួកបងប្អូនក៏ចេញពីទីនោះមករហូតដល់ផ្សារអាប់ពីយូស និងផ្ទះសំណាក់បី ដើម្បីទទួលយើង។ កាលឃើញពួកគេ ប៉ូលក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តក្លាហានឡើង។
ពួកគេក៏និយាយនឹងប៉ូលថា៖ “យើងមិនបានទទួលសំបុត្រពីយូឌា ស្ដីអំពីលោកឡើយ ហើយក៏គ្មានអ្នកណាក្នុងបងប្អូនរួមជាតិមករាយការណ៍ ឬនិយាយអ្វីអាក្រក់អំពីលោកដែរ។
ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពេញដោយព្រះវិញ្ញាណនិងប្រាជ្ញា ពីចំណោមអ្នករាល់គ្នា ជាអ្នកដែលយើងនឹងតែងតាំងឲ្យត្រួតលើតួនាទីនេះ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានរៀបគម្រោងមករកអ្នករាល់គ្នាជាច្រើនលើកច្រើនសា ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំបានទទួលនៅក្នុងចំណោមសាសន៍ដទៃឯទៀតដែរនោះទេ ប៉ុន្តែខ្ញុំត្រូវបានរារាំងរហូតដល់ពេលនេះ។