Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​ជីវិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែន‌ដី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​ប្រាំ‌ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ ហើយ​អញ​នឹង​លុប​គ្រប់​ទាំង​ជីវិត​ដែល​អញ​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​ប្រាំ​ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មិនទាន់​មាន​គុម្ពោត​ណាមួយ​តាម​ទីវាល​នៅលើ​ផែនដី​នៅឡើយទេ ហើយក៏​មិនទាន់​មាន​តិណជាតិ​ណាមួយ​ដុះឡើង​តាម​ទីវាល​នៅឡើយ​ដែរ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មិន​បាន​បង្អុរភ្លៀង​មកលើ​ផែនដី ហើយក៏​គ្មាន​មនុស្ស​ភ្ជួររាស់​ដី​ដែរ


ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចុងបញ្ចប់​នៃ​មនុស្ស​ទាំងអស់​មក​នៅចំពោះ​យើង​ហើយ ដ្បិត​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​ដោយសារតែ​វត្តមាន​របស់ពួកគេ ដូច្នេះ មើល៍! យើង​នឹង​បំផ្លាញ​ពួកគេ​ជាមួយ​ផែនដី​។


“មើល៍! យើង​នឹង​នាំ​ទឹកជំនន់​មក​លើ​ផែនដី ដើម្បី​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​មាន​រូបសាច់ ដែល​មាន​ដង្ហើម​ជីវិត នៅ​ក្រោមមេឃ​។ របស់សព្វសារពើ​ដែល​នៅលើ​ផែនដី​នឹង​ដាច់ដង្ហើម​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។


ដូច្នេះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​នឹង​លុប​មនុស្ស​ដែល​យើង​បាន​និម្មិតបង្កើត ចេញ​ពី​ផ្ទៃ​ផែនដី គឺ​ចាប់ពី​មនុស្ស រហូតដល់​សត្វស្រុក សត្វលូនវារ និង​បក្សាបក្សីនៅលើអាកាស ដ្បិត​យើង​ស្ដាយ​ដែល​បាន​បង្កើត​ពួកគេ”។


ប្រាំពីរ​ថ្ងៃ​ក្រោយមក ទឹកជំនន់​ក៏​មាន​លើ​ផែនដី​។


ភ្លៀង​ក៏​ធ្លាក់មក​លើ​ផែនដី​សែសិប​ថ្ងៃ​សែសិប​យប់​។


ទឹកជំនន់​មាន​លើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​។ ទឹក​បាន​កើនឡើង ហើយ​លើក​ទូកធំ ទូកធំ​ក៏​ឡើង​ផុតពី​ដី​។


ព្រមទាំង​សត្វ​ប្រាំពីរគូ​ពី​បក្សាបក្សីនៅលើអាកាស គឺ​ឈ្មោល និង​ញី ដើម្បីឲ្យ​ពូជ​របស់វា​មានជីវិតរស់​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល​។


គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ​ពី​ទូកធំ​ម្ដងទៀត​។


គាត់​បាន​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ហើយ​លែង​ព្រាប​នោះ តែ​វា​មិន​ត្រឡប់មក​រក​គាត់​វិញ​ទៀត​ឡើយ​។


រីឯ​ប្រភពទឹក​នៃ​ទីជម្រៅ និង​បង្អួច​នៃ​មេឃ​ក៏​ត្រូវបាន​បិទ ហើយ​ភ្លៀង​ពី​លើមេឃ​ក៏​រាំង​។


សូម​លុប​ពួកគេ​ចេញ​ពី​បញ្ជី​ជីវិត គឺ​កុំ​កត់​ចូល​ជាមួយ​មនុស្ស​សុចរិត​ឡើយ​។


អ្នក​ដែល​មានជ័យជម្នះ​នឹង​បាន​ស្លៀក​សម្លៀកបំពាក់​ស​ដូច្នេះ ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​របស់​អ្នកនោះ​ចេញ​ពី​បញ្ជី​ជីវិត​ជាដាច់ខាត​។ យើង​នឹង​ទទួលស្គាល់​ឈ្មោះ​របស់​អ្នកនោះ​នៅចំពោះ​ព្រះ​បិតា​របស់យើង និង​នៅចំពោះ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម