ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 26:13 - ព្រះគម្ពីរខ្មែរសាកល

ព្រះរាជា​អើយ នៅពេល​ថ្ងៃត្រង់ កាល​កំពុង​ធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទ​ឃើញ​ពន្លឺ​មួយ​ពីលើមេឃ​ដែល​ភ្លឺ​ជាង​ព្រះអាទិត្យ ចាំងជុំវិញ​ខ្ញុំព្រះបាទ និង​ពួក​អ្នក​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំព្រះបាទ​។

សូមមើលជំពូក

Khmer Christian Bible

ឱ​ព្រះរាជា​អើយ!​ នៅ​តាម​ផ្លូវ​ គឺ​ពេល​ថ្ងៃ​ត្រង់​ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ ជា​ពន្លឺ​ដែល​ភ្លឺ​ជាង​ដួង​អាទិត្យ​បាន​ចាំង​ពី​លើ​មេឃ​មក​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ និង​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បពិត្រ​ព្រះ‌ករុណា នៅ​ពេល​ថ្ងៃ​ត្រង់ កាល​កំពុងធ្វើ​ដំណើរ ទូល​បង្គំ​ឃើញ​ពន្លឺ​មួយភ្លឺ​ជាង​ថ្ងៃ ចាំង​ពី​លើ​មេឃ​មក​ជុំ​វិញ​ទូល​បង្គំ និង​អស់​អ្នក​ដែល​រួម​ដំណើរ​ជា‌មួយ​ទូល​បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌រាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បពិត្រ​ព្រះ‌ករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូលបង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំ‌វិញ​ទូលបង្គំ នឹង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ

សូមមើលជំពូក

អាល់គីតាប

សូម​ជម្រាប​ស្តេច នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត​ចាំង​ពី​លើ​មេឃ​មក​លើ​ខ្ញុំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ខ្ញុំ។

សូមមើលជំពូក



កិច្ចការ 26:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕


មួយវិញទៀត ពន្លឺ​ព្រះចន្ទ​នឹង​បាន​ដូចជា​ពន្លឺ​ព្រះអាទិត្យ ហើយ​ពន្លឺ​ព្រះអាទិត្យ​នឹង​ត្រឡប់ជា​ប្រាំពីរដង ដូចជា​ពន្លឺ​នៃ​ប្រាំពីរ​ថ្ងៃ នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​រុំ​ស្នាមជាំ​របស់​ប្រជារាស្ត្រ​ព្រះអង្គ ហើយ​ប្រោសឲ្យជា​នូវ​របួស​ដែល​ព្រះអង្គ​បាន​វាយ​។


ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ភ្លឺ​ដូច​ព្រះអាទិត្យ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​ប្រែជា​ស​ដូច​ពន្លឺ​។


“ខណៈដែល​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅជិតដល់​ដាម៉ាស់ មានកើតឡើងដូច្នេះ​: ប្រហែលជា​ថ្ងៃត្រង់ ស្រាប់តែ​មាន​ពន្លឺ​យ៉ាងខ្លាំង​ពី​លើមេឃ​ចាំងមក​ជុំវិញ​ខ្ញុំ​។


រីឯ​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ​មែន ប៉ុន្តែ​មិន​បាន​ឮ​សំឡេង​ដែល​និយាយ​នឹង​ខ្ញុំ​នោះ​ទេ​។


“នៅគ្រានោះ ខ្ញុំព្រះបាទ​បាន​ធ្វើដំណើរ​ទៅ​ដាម៉ាស់ ដោយ​ទទួល​សិទ្ធិអំណាច និង​ការអនុញ្ញាត​ពី​ពួក​នាយកបូជាចារ្យ​។


ពេលនោះ យើងខ្ញុំ​ទាំងអស់គ្នា​ដួល​ទៅលើ​ដី រួច​ខ្ញុំព្រះបាទ​ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំព្រះបាទ​ជា​ភាសា​ហេព្រើរ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​? ជា​ការពិបាក​សម្រាប់​អ្នក ដែល​អ្នក​ទាត់​ជន្លួញ’។


ខណៈដែល​សូល​ធ្វើដំណើរ​ជិតដល់​ដាម៉ាស់ ស្រាប់តែ​មាន​ពន្លឺ​មួយ​ពី​លើមេឃ​ចាំងជុំវិញ​គាត់​។


លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។