ប៉ុន្តែពួកគេនិយាយថា៖ “កុំធ្វើក្នុងអំឡុងពេលពិធីបុណ្យឡើយ ក្រែងលោកើតចលាចលក្នុងចំណោមប្រជាជន”។
កិច្ចការ 21:31 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលពួកគេបម្រុងនឹងសម្លាប់ប៉ូល មានដំណឹងទៅដល់មេបញ្ជាការនៃកងទាហានថា យេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ Khmer Christian Bible ពេលដែលពួកគេរកសម្លាប់គាត់ មេបញ្ជាការរបស់កងទាហានរ៉ូមបានដឹងដំណឹងថា ក្រុងយេរូសាឡិមទាំងមូលកំពុងស្ថិតនៅក្នុងចលាចល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបម្រុងនឹងសម្លាប់លោក ដំណឹងនោះក៏ឮទៅដល់មេទ័ពធំថា ក្រុងយេរូសាឡិមទាំងមូលកំពុងកើតវឹកវរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលពួកគេបម្រុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម អាល់គីតាប នៅពេលដែលពួកគេបំរុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង |
ប៉ុន្តែពួកគេនិយាយថា៖ “កុំធ្វើក្នុងអំឡុងពេលពិធីបុណ្យឡើយ ក្រែងលោកើតចលាចលក្នុងចំណោមប្រជាជន”។
បន្ទាប់មក ពួកទាហានរបស់អភិបាលនាំព្រះយេស៊ូវទៅក្នុងវិមានអភិបាល ហើយប្រមូលកងទាហានទាំងមូលមកនៅជុំវិញព្រះអង្គ។
ប៉ុន្តែពួកគេនិយាយថា៖ “កុំធ្វើក្នុងអំឡុងពេលពិធីបុណ្យឡើយ ក្រែងលោកើតចលាចលពីប្រជាជន”។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿមានចិត្តច្រណែន ក៏ប្រមូលជនពាលមួយចំនួនពីពួកបាតផ្សារ បង្កើតជាក្រុមមួយ ហើយបង្កចលាចលនៅក្នុងទីក្រុង។ ពួកគេទម្លាយចូលផ្ទះរបស់យ៉ាសុន រកចាប់ប៉ូល និងស៊ីឡាស ដើម្បីយកទៅឲ្យប្រជាជន។
ដ្បិតយើងពិតជាស្ថិតក្នុងភាពគ្រោះថ្នាក់ដែលនឹងត្រូវគេប្ដឹងអំពីបទបង្កចលាចលនៅថ្ងៃនេះ ដោយគ្មានមូលហេតុអ្វីដែលយើងអាចដោះសាអំពីការជ្រួលច្របល់នេះបានទេ”។
បើដូច្នេះ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលពីមុនបានធ្វើកុបកម្ម ហើយនាំអ្នកធ្វើឃាតបួនពាន់នាក់ចេញទៅទីរហោស្ថានទេឬ?”។
ពួកគេស្ដាប់ប៉ូលដល់ត្រឹមពាក្យនេះ ក៏ស្រែកឡើងថា៖ “កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! មិនគួរឲ្យវានៅរស់ទេ!”។
ប៉ូលក៏ហៅមេទាហានលើមួយរយនាក់ម្នាក់មកប្រាប់ថា៖ “សូមនាំយុវជននេះទៅជួបមេបញ្ជាការផង ដ្បិតគាត់មានរឿងមួយរាយការណ៍ដល់លោក”។
ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។
វាថែមទាំងប៉ុនប៉ងធ្វើឲ្យព្រះវិហារសៅហ្មងទៀតផង ដូច្នេះយើងខ្ញុំបានចាប់វា។ យើងខ្ញុំចង់កាត់ទោសវាតាមក្រឹត្យវិន័យរបស់យើងខ្ញុំ
ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។
នៅថ្ងៃបន្ទាប់ អ័គ្រីប៉ា និងបេរេនីសបានយាងមកយ៉ាងអធិកអធម ហើយចូលទៅក្នុងសាលសវនាការជាមួយពួកមេបញ្ជាការ និងពួកអ្នកមានឋានៈខ្ពស់នៃទីក្រុងនោះ។ បន្ទាប់មក ភេស្ទុសក៏បញ្ជាឲ្យនាំប៉ូលមក។
ដោយសារតែការទាំងនេះ ពួកយូដាបានចាប់ខ្ញុំព្រះបាទ ពេលខ្ញុំព្រះបាទនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ខ្ញុំព្រះបាទ។