Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:6 - ព្រះគម្ពីរខ្មែរសាកល

6 វា​ថែមទាំង​ប៉ុនប៉ង​ធ្វើឲ្យ​ព្រះវិហារ​សៅហ្មង​ទៀតផង ដូច្នេះ​យើងខ្ញុំ​បាន​ចាប់​វា​។ យើងខ្ញុំ​ចង់​កាត់ទោស​វា​តាម​ក្រឹត្យវិន័យ​របស់យើងខ្ញុំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 គាត់​ថែម​ទាំង​ព្យាយាម​បង្អាប់​បង្អោន​ព្រះ​វិហារ​ទៀត​ផង​ ដូច្នេះ​បាន​ជា​យើង​ចាប់​គាត់​ [ហើយ​ផ្ដន្ទា​ទោស​តាម​គម្ពីរ​វិន័យ​របស់​យើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គាត់​ថែម​ទាំង​ព្យាយាម​បន្តុះ​បង្អាប់​ព្រះ‌វិហារទៀត​ផង ប៉ុន្ដែ យើង​ខ្ញុំ​ចាប់​គាត់​មក [ហើយ​ជំនុំ‌ជម្រះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គាត់​ថែម​ទាំង​បាន​បន្តុះ‌បង្អាប់​ព្រះ‌វិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជំរះ​តាម​ក្រិត្យ‌វិន័យ​របស់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គាត់​ថែម​ទាំង​បាន​បន្ដុះ​បង្អាប់​ម៉ាស្ជិទ​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ហ៊ូកុំ​របស់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង




កិច្ចការ 24:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​កាត់ទោស តាម​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​ចុះ”។ ពួក​ជនជាតិយូដា​ទាំងនោះ​តបថា​៖ “គ្មានច្បាប់​ឲ្យ​យើងខ្ញុំ​ប្រហារជីវិត​អ្នកណាម្នាក់​ឡើយ”។


ព្រោះថា​អ្នក​ទាំងនេះ​ដែល​អ្នករាល់គ្នា​នាំមក មិនមែន​ជា​ចោរប្លន់ព្រះវិហារ ហើយក៏មិន​បាន​និយាយប្រមាថ​ព្រះម៉ែ​របស់យើង​ដែរ​។


ពួកគេ​ស្រែកឡើង ទាំង​គ្រវែង​អាវវែង​របស់ខ្លួន​ចោល ហើយ​បាច​ធូលី​ទៅ​ក្នុង​ខ្យល់​។


ហើយ​ពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ប្រកែក​នឹង​អ្នកណា ឬ​ញុះញង់​ហ្វូងមនុស្ស​ឡើយ ទោះជា​នៅក្នុង​ព្រះវិហារ​ក្ដី នៅក្នុង​សាលាប្រជុំ​ក្ដី ឬ​នៅក្នុង​ទីក្រុង​ក្ដី​។


ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម