Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:40 - ព្រះគម្ពីរខ្មែរសាកល

40 ដ្បិត​យើង​ពិតជា​ស្ថិតក្នុងភាពគ្រោះថ្នាក់​ដែល​នឹង​ត្រូវគេ​ប្ដឹង​អំពី​បទបង្កចលាចល​នៅ​ថ្ងៃនេះ ដោយ​គ្មាន​មូលហេតុ​អ្វីដែល​យើង​អាច​ដោះសា​អំពី​ការជ្រួលច្របល់​នេះ​បានទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ដ្បិត​យើង​កំពុង​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់​ដែល​នឹង​ត្រូវ​គេ​ចោទ​ពី​បទ​បង្ក​ចលាចល​នៅ​ក្នុង​ថ្ងៃ​នេះ​ ព្រោះ​យើង​គ្មាន​មូលហេតុ​អាច​ដោះសា​អំពី​ការ​ប្រជុំ​នេះ​បាន​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ដ្បិតយើង​ពិត​ជា​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ដោយ​ជាប់​ចោទ​ពី​រឿង​បះ‌បោរ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នេះ ព្រោះ​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះ‌បោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿង‌រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




កិច្ចការ 19:40
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុងចំណោម​ប្រជាជន”។


ឯកឧត្ដម​ថេវភីល​អើយ ដោយសារ​មាន​មនុស្ស​ជាច្រើន​បាន​ផ្ដើម​រៀបរៀង​ដំណើររឿង​អំពី​ហេតុការណ៍​ដែល​ត្រូវ​បាន​សម្រេច​ក្នុងចំណោម​យើងខ្ញុំ


ប៉ុន្តែ​ប្រសិនបើ​អស់លោក​ទាមទារ​អ្វី​លើសពីនេះទៅទៀត នោះ​ត្រូវ​ដោះស្រាយ​នៅក្នុង​អង្គប្រជុំ​ដែល​ស្របច្បាប់​។


កាល​និយាយ​ដូច្នេះ​ហើយ លោក​ក៏​រំសាយ​អង្គប្រជុំ​នោះ​ទៅ​៕


ក្រោយពី​ចលាចល​នេះ​បាន​ស្ងប់​ហើយ ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើកទឹកចិត្ត រួច​លា​ពួកគេ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។


ខណៈដែល​ពួកគេ​បម្រុងនឹង​សម្លាប់​ប៉ូល មាន​ដំណឹង​ទៅដល់​មេបញ្ជាការ​នៃ​កងទាហាន​ថា យេរូសាឡិម​ទាំងមូល​កំពុង​ច្របូកច្របល់​។


បើដូច្នេះ តើ​អ្នក​មិនមែន​ជា​ជនជាតិអេហ្ស៊ីប​ដែល​ពីមុន​បាន​ធ្វើកុបកម្ម ហើយ​នាំ​អ្នកធ្វើឃាត​បួនពាន់​នាក់​ចេញ​ទៅ​ទីរហោស្ថាន​ទេ​ឬ?”។


ដោយសារ​ភេលីច​ស្គាល់​អំពី​មាគ៌ា​នេះ​យ៉ាងច្បាស់លាស់ លោក​ក៏​ផ្អាក​រឿងនោះ​សិន ដោយ​មានប្រសាសន៍ថា​៖ “កាលណា​លូស៊ា​មេបញ្ជាការ​ចុះមក ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​របស់អស់លោក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម