ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕
កិច្ចការ 2:25 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ដាវីឌបានថ្លែងអំពីព្រះអង្គថា: ‘ទូលបង្គំតែងតែឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។ Khmer Christian Bible ស្ដេចដាវីឌក៏បានថ្លែងអំពីព្រះយេស៊ូដែរថា ខ្ញុំឃើញព្រះអម្ចាស់នៅមុខខ្ញុំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំខ្ញុំដើម្បីកុំឲ្យខ្ញុំរង្គើឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបាទដាវីឌមានរាជឱង្ការអំពីព្រះអង្គថា៖ "ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ អាល់គីតាប ទតនិយាយអំពីអ៊ីសានេះថា៖ «ខ្ញុំបានឃើញអម្ចាស់ នៅមុខខ្ញុំជានិច្ច ព្រោះគាត់នៅខាងស្ដាំខ្ញុំ មិនឲ្យខ្ញុំត្រូវញាប់ញ័រឡើយ។ |
ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕
ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។
ដ្បិតព្រះរាជាបានជឿទុកចិត្តលើព្រះយេហូវ៉ា ហើយដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះដ៏ខ្ពស់បំផុត ព្រះរាជានឹងមិនរង្គើឡើយ។
ចំណែកឯទូលបង្គំវិញ កាលទូលបង្គំមានសេចក្ដីសុខស្រួល ទូលបង្គំបាននិយាយថា៖ “ទូលបង្គំនឹងមិនរង្គើជារៀងរហូត”។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើជាខ្លាំងឡើយ។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើឡើយ។
ដ្បិតយើងគឺយេហូវ៉ា ជាព្រះរបស់អ្នក យើងនឹងកាន់ដៃស្ដាំរបស់អ្នក ទាំងនិយាយនឹងអ្នកថា៖ “កុំខ្លាចឡើយ យើងនឹងជួយអ្នក”។
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ អណ្ដាតរបស់ទូលបង្គំត្រេកអរ ហើយលើសពីនេះទៅទៀត រូបកាយរបស់ទូលបង្គំក៏នឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ។