Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:25 - Khmer Christian Bible

25 ស្ដេច​ដាវីឌ​ក៏​បាន​ថ្លែង​អំពី​ព្រះយេស៊ូ​ដែរ​ថា​ ខ្ញុំ​ឃើញ​ព្រះអម្ចាស់​នៅ​មុខ​ខ្ញុំ​ជានិច្ច​ ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​រង្គើ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ជាការពិត ដាវីឌ​បាន​ថ្លែង​អំពី​ព្រះអង្គ​ថា​: ‘ទូលបង្គំ​តែងតែ​ឃើញ​ព្រះអម្ចាស់​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​ព្រះ‌អង្គ​ថា៖ "ទូល​បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជានិច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល​បង្គំ ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ពី​ទ្រង់​ថា «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូលបង្គំ ដើម្បី​មិន​ឲ្យ​ទូលបង្គំ​ត្រូវ​រង្គើ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ទត​និយាយ​អំពី​អ៊ីសា​នេះ​ថា៖ «ខ្ញុំ​បាន​ឃើញ​អម្ចាស់ នៅ​មុខ​ខ្ញុំ​ជា‌និច្ច ព្រោះ​គាត់​នៅ​ខាង​ស្ដាំ​ខ្ញុំ មិន​ឲ្យ​ខ្ញុំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 2:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទាំង​ពីរ​នាក់​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ​ និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥត​បន្ទោស​បាន​ឡើយ​


មើល៍​ ពេល​កំណត់​ដែល​ត្រូវ​មក​ដល់​ នោះ​បាន​មក​ដល់​ហើយ​ គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខ្ចាត់ខ្ចាយ​ទៅ​រៀងៗ​ខ្លួន​ ហើយ​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ​ ព្រោះ​ព្រះវរបិតា​គង់​នៅ​ជាមួយ​ខ្ញុំ។​


ដោយ​ហេតុនេះ​ហើយ​បាន​ជា​ចិត្ដ​របស់​ខ្ញុំ​រីករាយ​ អណ្ដាត​របស់​ខ្ញុំ​សរសើរ​តម្កើង​ ហើយ​លើស​នេះ​ទៀត​ រូបកាយ​របស់​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម