Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 30:6 - ព្រះគម្ពីរខ្មែរសាកល

6 ចំណែកឯ​ទូលបង្គំ​វិញ កាល​ទូលបង្គំ​មាន​សេចក្ដីសុខស្រួល ទូលបង្គំ​បាន​និយាយថា​៖ “ទូលបង្គំ​នឹង​មិន​រង្គើ​ជារៀងរហូត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 រីឯ​ទូល‌បង្គំ ទូល‌បង្គំ​បាន​ពោល ក្នុង​គ្រា​ចម្រុង​ចម្រើន របស់​ទូល‌បង្គំ​ថា «ទូល‌បង្គំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថា ទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចំណែក​ខាង​ទូលបង្គំៗ​បាន​ពោល​ក្នុង​គ្រា​នៃ​សេចក្ដី ចំរើន​របស់​ទូលបង្គំ​ថា ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​ពេល​ខ្ញុំ​បាន​សុខ‌សាន្ត ខ្ញុំ​ពោល​ថា ខ្ញុំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 30:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “អញ​នឹង​មិន​រង្គើ​ឡើយ ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួប​ការ​អាក្រក់​ដែរ”។


សូម​ទ្រ​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​សង្គ្រោះ នោះ​ទូលបង្គំ​នឹង​យកចិត្តទុកដាក់​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ​ជានិច្ច​។


អ្នកដែល​យក​គ្រាប់ពូជ​សម្រាប់​សាបព្រោះ ចេញទៅ​ទាំង​យំ អ្នកនោះ​ប្រាកដជាត្រឡប់មកវិញ​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​យក​កណ្ដាប់​ស្រូវ​របស់ខ្លួន​មក​ផង​៕


គាត់​មិន​ឲ្យ​គេ​ខ្ចី​លុយ​ដើម្បី​យក​ការប្រាក់​ឡើយ ក៏​មិន​យក​សំណូក​ទាស់នឹង​មនុស្ស​ឥតទោស​ដែរ​។ អ្នកដែល​ប្រព្រឹត្ត​សេចក្ដីទាំងនេះ​ហើយ ដែល​មិន​រង្គើ​ជារៀងរហូត​!​៕


ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។


អ្នក​បាន​ពោលថា​: ‘យើង​នឹង​ធ្វើជា​ចៅហ្វាយស្រី​ជារៀងរហូត​អស់កល្ប​!’។ អ្នក​មិន​បាន​យកចិត្តទុកដាក់​នឹង​ការទាំងនេះ ក៏មិន​បាន​នឹកចាំ​អំពី​ចុងបញ្ចប់​របស់ការទាំងនេះ​ដែរ​។


“យើង​បាន​បោះបង់​អ្នក​ចោល​មួយរយៈ​ខ្លី ប៉ុន្តែ​យើង​នឹង​ប្រមូល​អ្នក​មក​វិញ ដោយ​សេចក្ដីមេត្តា​ដ៏ធំធេង​។


ពួកគេនិយាយថា​៖ “មក៍! ឲ្យ​ខ្ញុំ​យក​ស្រាទំពាំងបាយជូរ​មក ហើយ​ឲ្យ​យើង​ផឹក​គ្រឿងស្រវឹង​ជោកជាំ​ទៅ​! ថ្ងៃស្អែក​នឹង​បាន​ដូចជា​ថ្ងៃ​នេះ​ដែរ គឺ​កាន់តែ​ល្អ​ទៅទៀត”៕


នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។


បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!’។


ហើយ​ក្រែងលោ​ខ្ញុំ​លើកតម្កើងខ្លួន ដោយព្រោះ​ការបើកសម្ដែង​នោះ​អស្ចារ្យពន់ពេក បានជា​មាន​បន្លា​មួយ​ប្រទានមក​ក្នុង​រូបកាយ​ខ្ញុំ ជា​ទូត​របស់​សាតាំង​ដែល​វាយ​ខ្ញុំ ដើម្បីកុំឲ្យ​ខ្ញុំ​លើកតម្កើងខ្លួន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម