សូមឲ្យព្រះពង្រីកយ៉ាផែត សូមឲ្យវាស្នាក់នៅក្នុងរោងរបស់សិម ហើយឲ្យកាណានទៅជាបាវបម្រើដល់យ៉ាផែត”។
កិច្ចការ 18:4 - ព្រះគម្ពីរខ្មែរសាកល គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។ Khmer Christian Bible រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំ ទាំងពន្យល់ជនជាតិយូដា និងជនជាតិក្រេកឲ្យមានជំនឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកជជែកវែកញែកនៅក្នុងសាលាប្រជុំរាល់ថ្ងៃសប្ប័ទ ហើយព្យាយាមណែនាំសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង។ អាល់គីតាប រៀងរាល់ថ្ងៃជំអាត់ គាត់តែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ និងខិតខំណែនាំ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ |
សូមឲ្យព្រះពង្រីកយ៉ាផែត សូមឲ្យវាស្នាក់នៅក្នុងរោងរបស់សិម ហើយឲ្យកាណានទៅជាបាវបម្រើដល់យ៉ាផែត”។
“ប៉ុន្តែអ័ប្រាហាំតបនឹងគាត់ថា: ‘បើសិនពួកគេមិនស្ដាប់តាមម៉ូសេ និងបណ្ដាព្យាការីនោះទេ ទោះបីជាមានអ្នកណាបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ក៏ដោយ ក៏នៅតែបញ្ចុះបញ្ចូលពួកគេមិនបានដែរ’”៕
ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ
ពួកយូដាក៏និយាយគ្នាថា៖ “តើអ្នកនេះរៀបនឹងទៅឯណា បានជាយើងនឹងរកគាត់មិនឃើញ? គាត់មិនមែនរៀបនឹងទៅរកពួកខ្ចាត់ខ្ចាយក្នុងជនជាតិក្រិក ហើយបង្រៀនជនជាតិក្រិកទេ មែនទេ?
រីឯពួកគេបន្តដំណើរពីពើកា ហើយទៅដល់អាន់ទីយ៉ូកក្នុងពីស៊ីឌា រួចនៅថ្ងៃសប្ប័ទ ពួកគេក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ។
កាលមួយមានកើតឡើងដូច្នេះ: នៅអ៊ីកូនាម ប៉ូលនិងបារណាបាសនាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដោយរបៀបដែលធ្វើឲ្យទាំងជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនសន្ធឹកបានជឿ។
អ្នកដែលនៅទីនោះមានគំនិតទូលាយជាងអ្នកដែលនៅថែស្សាឡូនីច។ ពួកគេទទួលយកព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ថាតើសេចក្ដីទាំងនេះត្រឹមត្រូវមែន ឬយ៉ាងណា។
ដូច្នេះ គាត់ក៏ជជែកជាមួយជនជាតិយូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ នៅសាលាប្រជុំ ព្រមទាំងជជែកជាមួយពួកអ្នកដែលជួបប្រទះនឹងគាត់នៅតាមផ្សារ ជារៀងរាល់ថ្ងៃ។
ពួកគេមកដល់អេភេសូរ ប៉ូលក៏ទុកអ្នកទាំងពីរនៅទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ ជជែកជាមួយជនជាតិយូដា។
ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។
ប៉ូលបានចូលទៅក្នុងសាលាប្រជុំ ហើយប្រកាសយ៉ាងក្លាហានក្នុងអំឡុងបីខែ ទាំងជជែក និងបញ្ចុះបញ្ចូលគេអំពីអាណាចក្ររបស់ព្រះ។
អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកចង់បញ្ចុះបញ្ចូលយើងឲ្យធ្វើជាគ្រីស្ទាន ដោយពាក្យតែបន្តិចឬ?”។
ដូច្នេះ ពួកគេបានកំណត់ថ្ងៃជួបប៉ូល នោះមានមនុស្សច្រើនជាងមុនមកជួបគាត់ នៅកន្លែងដែលគាត់ស្នាក់នៅ។ គាត់ក៏ពន្យល់ដល់ពួកគេតាំងពីព្រលឹមរហូតដល់ល្ងាច ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីអាណាចក្ររបស់ព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូវ ដោយអាងលើក្រឹត្យវិន័យរបស់ម៉ូសេ និងគម្ពីរព្យាការី។
ក៏ចាប់ផ្ដើមប្រកាសព្រះយេស៊ូវនៅតាមសាលាប្រជុំភ្លាម ថាគឺព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ។
ហេតុនេះហើយបានជាយើងបញ្ចុះបញ្ចូលគេ ដោយសារយើងស្គាល់ការកោតខ្លាចព្រះអម្ចាស់។ យើងត្រូវព្រះស្គាល់ច្បាស់ហើយ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងត្រូវបានស្គាល់ច្បាស់ដល់សតិសម្បជញ្ញៈរបស់អ្នករាល់គ្នាដែរ។