ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
កិច្ចការ 13:35 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះបានមានបន្ទូលនៅក្នុងទំនុកតម្កើងមួយទៀតដែរថា:‘ព្រះអង្គនឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយឡើយ’។ Khmer Christian Bible ដូច្នេះហើយព្រះជាម្ចាស់មានបន្ទូលនៅក្នុងទំនុកតម្កើងផ្សេងទៀតដែរថា ព្រះអង្គមិនបណ្ដោយឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គជួបសេចក្ដីពុករលួយឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូល ក្នុងទំនុកតម្កើងមួយទៀតថា "ព្រះអង្គមិនទុកឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយឡើយ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមានចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា: ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ព្រះអង្គ រលួយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទ១ទៀតថា «ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញសេចក្ដីពុករលួយឡើយ» អាល់គីតាប ហេតុនេះហើយបានជាមានចែងទុកក្នុងអាយិតគីតាបមួយទៀតថាៈ “ទ្រង់មិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ទ្រង់រលួយឡើយ”។ |
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
តើមានមនុស្សណាអាចរស់ដោយមិនឃើញសេចក្ដីស្លាប់បានឬ? តើមានមនុស្សណាអាចរំដោះព្រលឹងរបស់ខ្លួនពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់បានឬ? សេឡា
ម្យ៉ាងទៀត លោកបានទទួលការបើកសម្ដែងពីព្រះវិញ្ញាណដ៏វិសុទ្ធហើយថា លោកមិនជួបសេចក្ដីស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនឃើញសេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត”។
ដោយសារតែជំនឿ ហេណុកត្រូវបានទទួលឡើង ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់ឡើយ ហើយគេរកលោកមិនឃើញ ពីព្រោះព្រះបានទទួលយកលោក។ ជាការពិត មុនពេលលោកត្រូវបានទទួលឡើងទៅ លោកត្រូវបានទទួលស្គាល់ថាជាទីគាប់ព្រះហឫទ័យដល់ព្រះ។