Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:34 - ព្រះគម្ពីរខ្មែរសាកល

34 ចំពោះការដែល​ព្រះ​បាន​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដើម្បីកុំឲ្យ​ត្រឡប់ទៅ​ការរលួយ​វិញ​នោះ ព្រះ​ក៏​មានបន្ទូល​ដូច្នេះ​ថា​:‘យើង​នឹង​ឲ្យ​ពរដ៏វិសុទ្ធ និង​ពិតប្រាកដ​របស់​ដាវីឌ​ដល់​អ្នករាល់គ្នា’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ហើយ​ការ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដោយ​មិន​ឲ្យ​ត្រលប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ​ទៀត​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា​ យើង​នឹង​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​ស្មោះត្រង់​ ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ឯ​ការ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ប្រគល់​ព្រះ​ពរ​ដ៏​បរិសុទ្ធ និង​ប្រាកដ​របស់​ដាវីឌ ឲ្យ​អ្នក​រាល់​គ្នា" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក‌រលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ»

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អុលឡោះ​បាន​ប្រោស​អ៊ីសា​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​សព​អ៊ីសា​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថាៈ “យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា‌ករុណា​របស់​យើង​ចំពោះ​ទត” ។

សូមមើលជំពូក ចម្លង




កិច្ចការ 13:34
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ការពារ​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម បានជា​អ្នកដែល​ទន់ខ្សោយ​ក្នុង​ពួកគេ​នឹង​បាន​ដូច​ដាវីឌ​នៅ​ថ្ងៃ​នោះ ហើយ​វង្សត្រកូល​ដាវីឌ​នឹង​បាន​ដូច​ព្រះ គឺ​ដូច​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​នៅចំពោះ​ពួកគេ​។


ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​!


គឺថា​ព្រះ​បាន​បំពេញ​សេចក្ដីសន្យានេះ​ឲ្យសម្រេច​ដល់​យើង​ដែលជា​កូនចៅ​របស់​ពួកគាត់ ដោយ​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ទំនុកតម្កើង​ទីពីរ​ដែរ​ថា​: ‘អ្នក​ជា​កូន​របស់យើង ថ្ងៃនេះ យើង​បាន​បង្កើត​អ្នក’។


ក៏​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​នោះ មិន​បាន​ជួប​ការរលួយ​ឡើយ។


ព្រះ​បាន​លើក​ព្រះអង្គ​ឲ្យរស់ឡើងវិញ ដោយ​ស្រាយចំណង​ការឈឺចាប់​នៃ​សេចក្ដីស្លាប់ ដ្បិត​សេចក្ដីស្លាប់​មិនអាច​ឃុំឃាំង​ព្រះអង្គ​បានឡើយ​។


យើង​ដឹង​ហើយ​ថា ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ព្រះអង្គ​មិន​សុគត​ទៀតឡើយ ហើយ​សេចក្ដីស្លាប់​ក៏​លែង​គ្រប់គ្រង​លើ​ព្រះអង្គ​ទៀត​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម