Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:35 - Khmer Christian Bible

35 ដូច្នេះ​ហើយ​ព្រះជាម្ចាស់​មាន​បន្ទូល​នៅ​ក្នុង​ទំនុក​តម្កើង​ផ្សេង​ទៀត​ដែរ​ថា​ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​សេចក្ដី​ពុក​រលួយ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ដូច្នេះ ព្រះ​បាន​មានបន្ទូល​នៅក្នុង​ទំនុកតម្កើង​មួយទៀត​ដែរ​ថា​:‘ព្រះអង្គ​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ឡើយ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ក្នុង​ទំនុក‌តម្កើង​មួយ​ទៀត​ថា "ព្រះ‌អង្គ​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ថា: ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ ដ៏វិសុទ្ធ​របស់​ព្រះអង្គ រលួយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ហេតុ​ដូច្នេះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ក្នុង​បទ​១​ទៀត​ថា «ទ្រង់​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​នៃ​ទ្រង់ ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ»

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អាយិត​គីតាប​មួយ​ទៀត​ថាៈ “ទ្រង់​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ ដ៏​វិសុទ្ធ​របស់​ទ្រង់រលួយឡើយ”។

សូមមើលជំពូក ចម្លង




កិច្ចការ 13:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បើក​សំដែង​ឲ្យ​គាត់​ដឹង​ថា​ គាត់​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ​ មុន​ពេល​បាន​ឃើញ​ព្រះគ្រិស្ដ​របស់​ព្រះអម្ចាស់។​


ដូច្នេះ​អ្នកណា​ជឿ​លើ​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ប៉ុន្ដែ​អ្នកណា​មិន​ស្ដាប់​បង្គាប់​ព្រះរាជ​បុត្រា​ អ្នក​នោះ​នឹង​មិន​បាន​ទទួល​ជីវិត​ទេ​ ផ្ទុយ​ទៅ​វិញ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​នៅ​ជាប់​នឹង​អ្នក​នោះ»។​


ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​


ដោយ​សារ​ជំនឿ​ លោក​ហេណុក​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​សួគ៌​ មិន​ឲ្យ​ជួប​សេចក្ដី​ស្លាប់​ឡើយ​ គាត់​បាន​បាត់​ខ្លួន​ ពី​ព្រោះ​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ ប៉ុន្ដែ​មុន​ពេល​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ គាត់​បាន​ទទួល​ការ​សរសើរ​ថា​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម