អ័ប្រាហាំក៏ដាក់ឈ្មោះកន្លែងនោះថា យេហូវ៉ា-យីរេ ដូចដែលគេនិយាយដរាបដល់សព្វថ្ងៃនេះថា៖ “នៅលើភ្នំរបស់ព្រះយេហូវ៉ា នឹងមានការផ្គត់ផ្គង់”។
កិច្ចការ 12:6 - ព្រះគម្ពីរខ្មែរសាកល នៅយប់មុនដែលហេរ៉ូឌរៀបនឹងនាំពេត្រុសចេញ ពេត្រុសកំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានពួកអ្នកយាមចាំយាមនៅមាត់ទ្វារគុកដែរ។ Khmer Christian Bible នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ អាល់គីតាប នៅយប់មុនពេលដែលស្តេចហេរ៉ូដ យកពេត្រុសទៅកាត់ទោស គាត់សម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ |
អ័ប្រាហាំក៏ដាក់ឈ្មោះកន្លែងនោះថា យេហូវ៉ា-យីរេ ដូចដែលគេនិយាយដរាបដល់សព្វថ្ងៃនេះថា៖ “នៅលើភ្នំរបស់ព្រះយេហូវ៉ា នឹងមានការផ្គត់ផ្គង់”។
ខ្ញុំនឹងដេក ហើយលង់លក់ដោយសុខសាន្ត ដ្បិតគឺព្រះយេហូវ៉ាតែមួយអង្គគត់ដែលធ្វើឲ្យខ្ញុំរស់នៅដោយសុខដុមរមនា៕
ដូច្នេះ ពេត្រុសក៏ត្រូវឃុំឃាំងនៅក្នុងគុក រីឯក្រុមជំនុំវិញ ពួកគេបានអធិស្ឋានទៅព្រះយ៉ាងអស់ពីចិត្តសម្រាប់គាត់។
ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។
ហេតុនេះហើយបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាឲ្យមកជួប និងសន្ទនា ដ្បិតខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមនៃអ៊ីស្រាអែល”។
ថា៖ “យើងខ្ញុំបានឃើញគុកបិទជិតល្អណាស់ ព្រមទាំងមានពួកអ្នកយាមឈរនៅមាត់ទ្វារផង ប៉ុន្តែពេលបើកទ្វារ យើងខ្ញុំមិនឃើញអ្នកណានៅខាងក្នុងឡើយ”។
ខ្ញុំជារាជទូតដែលជាប់ច្រវាក់ដោយសារតែដំណឹងល្អនេះ។ សូមអធិស្ឋានឲ្យខ្ញុំមានភាពក្លាហានក្នុងការប្រកាសដំណឹងល្អនេះ តាមដែលខ្ញុំត្រូវនិយាយ។
សូមឲ្យព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាដល់ក្រុមគ្រួសាររបស់អូនេស៊ិភ័រ ដ្បិតគាត់បានធ្វើឲ្យខ្ញុំផុសផុលជាច្រើនលើកច្រើនសា ហើយមិនបានអៀនខ្មាសអំពីច្រវាក់របស់ខ្ញុំទេ
ដូច្នេះ យើងអាចនិយាយដោយក្លាហានថា: “ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំបាន?”។