Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:14 - ព្រះគម្ពីរខ្មែរសាកល

14 អ័ប្រាហាំ​ក៏​ដាក់ឈ្មោះ​កន្លែង​នោះ​ថា យេហូវ៉ា-យីរេ ដូចដែល​គេ​និយាយ​ដរាបដល់​សព្វថ្ងៃនេះ​ថា​៖ “នៅលើ​ភ្នំ​របស់​ព្រះយេហូវ៉ា នឹង​មានការផ្គត់ផ្គង់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់» ។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីព្រហ៊ីម​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «អុលឡោះ‌តាអាឡា​ផ្គត់​ផ្គង់»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ងើបភ្នែកឡើង ហើយ​មើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​នៅខាងក្រោយ ជាប់​ស្នែង​នឹង​គុម្ពោតព្រៃ​! អ័ប្រាហាំ​ក៏​ទៅ​យក​ចៀមឈ្មោល​នោះ ហើយ​ថ្វាយ​វា​ជា​តង្វាយដុត ជំនួស​កូនប្រុស​របស់គាត់​។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក


អ័ប្រាហាំ​ឆ្លើយថា​៖ “កូន​អើយ ព្រះ​នឹង​ផ្គត់ផ្គង់​កូនចៀម​សម្រាប់​តង្វាយដុត​ដោយអង្គទ្រង់ផ្ទាល់”។ ដូច្នេះ ពួកគេ​ទាំង​ពីរ​ក៏​ទៅ​ជាមួយគ្នា​។


គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា បេត-អែល ប៉ុន្តែ​ពីមុន​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា លូស​។


យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​នោះ​ថា ព្នីអែល ពីព្រោះ​គាត់ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះ​មុខទល់នឹងមុខ ប៉ុន្តែ​ជីវិត​របស់ខ្ញុំ​ត្រូវបាន​រំដោះឲ្យរួច”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម