Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:23 - ព្រះគម្ពីរខ្មែរសាកល

23 ថា​៖ “យើងខ្ញុំ​បាន​ឃើញ​គុក​បិទជិតល្អណាស់ ព្រមទាំង​មាន​ពួក​អ្នកយាម​ឈរ​នៅ​មាត់ទ្វារ​ផង ប៉ុន្តែ​ពេល​បើក​ទ្វារ យើងខ្ញុំ​មិន​ឃើញ​អ្នកណា​នៅ​ខាងក្នុង​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ថា៖​ «យើង​បាន​ឃើញ​គុក​ចាក់​សោ​ជាប់​យ៉ាង​មាំ​ ទាំង​មាន​អ្នកយាម​ឈរ​នៅ​មាត់​ទ្វារ​ ប៉ុន្ដែ​ពេល​យើង​បើក​ទ្វារ​ទៅ​ នោះ​គ្មាន​ឃើញ​អ្នកណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 «យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ហើយ​អ្នក​យាម​ក៏​ឈរ​នៅ​មាត់​ទ្វារ​ដែរ តែ​ពេល​បើក​ទ្វារ​ទៅ យើង​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។

សូមមើលជំពូក ចម្លង




កិច្ចការ 5:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ដែល​គង់ចុះ​នៅឯ​ស្ថានសួគ៌​នឹង​សើច ព្រះអម្ចាស់​នឹង​សើចចំអក​ដាក់​ពួកគេ​។


ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ​បាត់ទៅ​៕


ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖


ប៉ុន្តែ​នៅពេល​ពួក​តម្រួត​ទៅ​ដល់ ពួកគេ​មិន​ឃើញ​ពួកសាវ័ក​នៅក្នុង​គុក​ទេ ដូច្នេះ​ពួកគេ​ក៏​ត្រឡប់ទៅវិញ​រាយការណ៍


កាល​មេតម្រួត​ព្រះវិហារ និង​ពួក​នាយកបូជាចារ្យ​បាន​ឮ​ពាក្យ​ទាំងនេះ ពួកគេ​ក៏​វល់គំនិត​អំពី​ពួកសាវ័ក ថា​តើ​ការនេះ​នឹង​ទៅជា​យ៉ាងណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម