ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យគាត់ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ពួកគេផង ដើម្បីកុំឲ្យពួកគេបានមកកន្លែងទារុណកម្មនេះដែរ’។
កិច្ចការ 10:42 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់បង្គាប់យើងឲ្យប្រកាសដល់មនុស្ស ហើយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ថាព្រះអង្គនេះជាអ្នកដែលព្រះបានតែងតាំងជាចៅក្រមរបស់មនុស្សរស់ និងមនុស្សស្លាប់។ Khmer Christian Bible ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ផ្តាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្តាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់ថា គឺព្រះអង្គនេះហើយ ដែលព្រះបានតាំងឡើង ឲ្យជំនុំជំរះដល់ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង អាល់គីតាប អ៊ីសាបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា អុលឡោះបានតែងតាំងអ៊ីសាឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។ |
ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យគាត់ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ពួកគេផង ដើម្បីកុំឲ្យពួកគេបានមកកន្លែងទារុណកម្មនេះដែរ’។
ជាការពិត កូនមនុស្សនឹងទៅមែន តាមសេចក្ដីដែលត្រូវបានកំណត់ទុក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស”។
រហូតដល់ថ្ងៃដែលព្រះអង្គត្រូវបានទទួលឡើងទៅ ក្រោយពីព្រះអង្គបានបង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកសាវ័កដែលព្រះអង្គបានជ្រើសរើស។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
ប៉ុន្តែនៅពេលប៉ូលជជែកវែកញែកអំពីសេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលរៀបនឹងមក ភេលីចក៏ភ័យខ្លាច ហើយមានប្រសាសន៍ថា៖ “ឥឡូវនេះ ចូរត្រឡប់ទៅវិញចុះ។ កាលណាមានពេល ខ្ញុំនឹងហៅអ្នកមកទៀត”។
តាមដំណឹងល្អរបស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅថ្ងៃដែលព្រះជំនុំជម្រះការសម្ងាត់របស់មនុស្ស តាមរយៈព្រះគ្រីស្ទយេស៊ូវ។
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវដែលរៀបនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយអាងការលេចមករបស់ព្រះអង្គ និងអាណាចក្ររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកថា
ចាប់ពីឥឡូវនេះទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតយុត្តិធម៌នឹងប្រទានដល់ខ្ញុំនៅថ្ងៃនោះ; មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ គឺប្រទានដល់អស់អ្នកដែលស្រឡាញ់ការលេចមករបស់ព្រះអង្គដែរ។
ពួកគេត្រូវរៀបរាប់ទូលព្រះអង្គដែលត្រៀមជាស្រេចនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ ទាំងយករង្វាន់របស់យើងមកជាមួយ ដើម្បីតបសងម្នាក់ៗតាមអំពើរបស់ខ្លួន!