សូមកុំនាំបាវបម្រើរបស់ព្រះអង្គទៅក្នុងការជំនុំជម្រះឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់សុចរិតឡើយ។
កាឡាទី 3:11 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ច្បាស់ហើយថា គ្មានអ្នកណាត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះដោយក្រឹត្យវិន័យឡើយ ពីព្រោះ“មនុស្សសុចរិតនឹងរស់ដោយជំនឿ”។ Khmer Christian Bible ដូច្នេះ ច្បាស់ជាគ្មានអ្នកណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយ ព្រោះមនុស្សសុចរិតនឹងរស់ដោយជំនឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្ដីជំនឿ» អាល់គីតាប មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះអុលឡោះ ដោយពឹងលើហ៊ូកុំនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។ |
សូមកុំនាំបាវបម្រើរបស់ព្រះអង្គទៅក្នុងការជំនុំជម្រះឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់សុចរិតឡើយ។
តើនរណាអាចយល់ច្បាស់នូវកំហុសរបស់ខ្លួនបាន? សូមលើកលែងទោសទូលបង្គំពីកំហុសលាក់កំបាំងផង។
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
ដ្បិតសេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងនៅក្នុងដំណឹងល្អនេះ ដោយចាប់ផ្ដើមពីជំនឿទៅក្នុងជំនឿ ដូចដែលមានសរសេរទុកមកថា:“មនុស្សសុចរិតនឹងរស់ដោយជំនឿ”។
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
រីឯមនុស្សសុចរិតរបស់យើងនឹងរស់ដោយជំនឿ ហើយប្រសិនបើអ្នកនោះដកខ្លួនថយ ព្រលឹងរបស់យើងមិនពេញចិត្តនឹងគាត់ឡើយ”។
សាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះដែលជាព្រះបិតាគឺបែបនេះ: មើលថែកូនកំព្រា និងស្ត្រីមេម៉ាយដែលស្ថិតនៅក្នុងទុក្ខវេទនា ហើយរក្សាខ្លួនឲ្យឥតសៅហ្មងពីលោកីយ៍៕
តាមពិត យើងទាំងអស់គ្នាតែងតែជំពប់ក្នុងចំណុចជាច្រើន។ ប្រសិនបើអ្នកណាមិនជំពប់ក្នុងពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សពេញវ័យដែលអាចទប់រូបកាយទាំងមូលបាន។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ