មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។
យេរេមា 52:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាកើតឡើងដល់ក្រុងយេរូសាឡិម និងស្រុកយូដា ទាល់តែព្រះអង្គបានបោះបង់គេចោលឲ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ។ ឯព្រះបាទសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ នៅគ្រានោះ ព្រះបាទសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺហេតុនោះបានជាសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាកើតឡើង ដល់ក្រុងយេរូសាឡិម នឹងស្រុកយូដា ទាល់តែទ្រង់បានបោះបង់ចោលគេចេញពីចំពោះទ្រង់ទៅ ឯសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។ អាល់គីតាប អុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែទ្រង់បោះបង់ចោលពួកគេឆ្ងាយពីទ្រង់។ នៅគ្រានោះ ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ |
មើល៍ ថ្ងៃនេះ ព្រះអង្គបានបណ្តេញទូលបង្គំចេញពីដីនេះហើយ ឯទូលបង្គំក៏ត្រូវឃ្លាតពីព្រះភក្ត្ររបស់ព្រះអង្គទៀត ទូលបង្គំនឹងត្រូវសាត់ព្រាត់ អណ្ដែតទៅមកលើផែនដី អ្នកណាដែលជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំជាមិនខាន»។
ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែលមានម្ដងទៀត ដែលព្រះអង្គបណ្ដាលឲ្យដាវីឌប្រព្រឹត្តទាស់នឹងគេ ដោយព្រះបន្ទូលថា៖ «ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល និងពួកយូដាចុះ»។
សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។
ដោយហេតុនោះបានជាព្រះយេហូវ៉ាមានសេចក្ដីក្រេវក្រោធជាខ្លាំងចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្ររបស់ព្រះអង្គទៅ សល់នៅតែកុលសម្ព័ន្ធយូដាតែមួយប៉ុណ្ណោះ។
ហេតុនោះបានជាព្រះយេហូវ៉ាបោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ព្រះអង្គបានបោះគេចោលពីចំពោះព្រះភក្ត្រព្រះអង្គ។
ដរាបដល់ព្រះយេហូវ៉ាបណ្តេញគេពីចំពោះព្រះភក្ត្រព្រះអង្គចេញ ដូចជាព្រះអង្គបានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
គឺយ៉ាងនោះដែលសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទាស់នឹងក្រុងយេរូសាឡិម និងស្រុកយូដា រហូតដល់ព្រះអង្គបោះបង់គេចោលឆ្ងាយពីព្រះអង្គ។
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។
កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។
ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគធំពីព្រលឹម
យើងនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្ដាប់ដៃ នៃម្ចាស់មួយយ៉ាងសាហាវ ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ នោះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតមើល៍! ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ
យើងថា គំនិតរបស់អ្នក និងកម្លាំងសម្រាប់ច្បាំង នោះជាឥតប្រយោជន៍ទទេ តើទីពឹងអ្នកណា បានជាអ្នកបះបោរនឹងយើងដូច្នេះ?
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
យើងនឹងបោះបង់អ្នករាល់គ្នាចេញពីភ្នែកយើង ដូចជាបានបោះបង់ពួកបងប្អូនអ្នកដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។