Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង​ចំពោះ​ពួក​អ៊ីស្រា‌អែល ក៏​រើ​គេ​ចេញ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទៅ សល់​នៅ​តែ​កុល‌សម្ព័ន្ធ​យូដា​តែ​មួយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដោយ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ចំពោះ​ពួក​អ៊ីស្រាអែល ក៏​រើ​គេ​ចេញ​ពីចំពោះ​ព្រះ‌នេត្រ​ទ្រង់​ទៅ សល់​នៅ​តែ​ពូជ​អំបូរ​យូដា​តែ​១​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ហើយ»។


មាន​កុល‌សម្ពន័្ធ​មួយ​ទុក​ឲ្យ​សាឡូម៉ូន ដោយ​យើង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ចេញ​ពី​អស់​ទាំង​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល។


ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង


គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជ្យ​របស់​ដាវីឌ​ឡើយ មាន​តែ​កុល‌សម្ពន័្ធ​យូដា​មួយ​ប៉ុណ្ណោះ។


បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ព្រះ‌អង្គ (ដ្បិត​គ្មាន​មនុស្ស​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ព្រះ‌អង្គ​កើត​មាន​សេចក្ដី​ក្រោធ​នឹង​គេ ព្រម​ទាំង​ប្រគល់​គេ​ដល់​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​សត្រូវ​នោះ ទោះ​នៅ​ឆ្ងាយ ឬ​ជិត​ក្តី


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​បំផ្លាញ​គេ​ទេ។ លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ


នៅ​ឆ្នាំ​ទី​ប្រាំ​បួន ក្នុង​រាជ្យ​ហូស៊ា ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។


យើង​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មត៌ក​របស់​យើង​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ពួក​ខ្មាំង​សត្រូវ​នឹង​រឹប​អូស​យកទាំង​អស់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដក​ពួក​យូដា​ពី​មុខ​យើង​ចេញ ដូច​ជា​យើង​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​យើង​នឹង​បោះ‌បង់​ក្រុង​យេរូ‌សាឡិម​នេះ ដែល​យើង​បាន​រើស និង​ព្រះ‌វិហារ​ដែល​យើង​បាន​ថា ឈ្មោះ​យើង​នឹង​នៅ​ទី​នេះ»។


ពិត​ប្រាកដ​ជា​សេចក្ដី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាណា‌សេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន


នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


ហេតុ​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​កើត​ឡើង​ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ព្រះ‌អង្គ​បាន​បោះ‌បង់​គេ​ចោលឲ្យ​ឆ្ងាយពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។ ឯ​ព្រះបាទ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។


យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចេញ​ពី​ភ្នែក​យើង ដូច​ជា​បាន​បោះ‌បង់​ពួក​បង‌ប្អូន​អ្នក​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន។


អេប្រាអិម​ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​បោក​បញ្ឆោត តែឯ​យូដា​វិញ នៅ​តែ​ដើរ ជា‌មួយ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ។


កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង លុះ​មាន​វ័យ​ពេញ​កម្លាំង​ហើយ យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះ។


គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។


ត្រូវ​ដឹងឲ្យ​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា ក៏​ជា​រំពាត់​នៅ​ខ្នង និង​ជា​បន្លានៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា​បាន​ប្រទានឲ្យ។


ប៉ុន្តែ គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​សន្យា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់ មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ រហូត​ទាល់​តែ​ព្រះ‌អង្គ​បាន​បំផ្លាញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដ៏​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រទាន​ឲ្យ


ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សម្រាប់​ពួក​គេ ឯ​យ៉ូណា‌ថាន ជា​កូន​គើសំ គើសំ​ជា​កូន​របស់​ម៉ូ‌សេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​ដាន់​តទៅ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ស្រុក​នោះ​ត្រូវ​គេ​និរទេស ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម