Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 7:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចេញ​ពី​ភ្នែក​យើង ដូច​ជា​បាន​បោះ‌បង់​ពួក​បង‌ប្អូន​អ្នក​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​អញ​នឹង​បោះ‌បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ‌បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រា‌អិម​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក ចម្លង




យេរេមា 7:15
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាប​ដល់​ព្រះ‌យេហូវ៉ា​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ចេញ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។


ស្ដេច​ប្រមូល​ពួក​យូដា និង​ពួក​បេនយ៉ាមីន ព្រម​ទាំង​ពួក​អេប្រាអិម ម៉ាណា‌សេ និង​ស៊ីម្មាន ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ឲ្យ​មូល​គ្នា ដ្បិត​មាន​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន បាន​បាក់​ចូល​មក​ខាង​ទ្រង់ ដោយ​ឃើញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះរបស់​ស្ដេច គង់​នៅ​ជា‌មួយ​ស្ដេច។


សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។


ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​ពីរ ដែល​អ្នក​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


កាល​ណា​ប្រជាជន​នេះ ឬ​ហោរា​ណា​ម្នាក់ ឬ​សង្ឃ​ណា​ម្នាក់ សួរ​អ្នក​ថា៖ តើ​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ជា​អ្វី? អ្នក​ត្រូវ​ឆ្លើយ​តប​ទៅ​គេ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះបន្ទូល​ថា៖ អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​បន្ទុក យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចោល។


ដូច្នេះ មើល៍ ប្រាកដ​ជា​យើង​នឹង​លើក​អ្នក​រាល់​គ្នា ហើយ​បោះ‌អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ព្រម​ទាំង​ទី​ក្រុង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នករាល់​គ្នា។


យូដា បាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា


ហេតុ​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​កើត​ឡើង​ដល់​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ទាល់​តែ​ព្រះ‌អង្គ​បាន​បោះ‌បង់​គេ​ចោលឲ្យ​ឆ្ងាយពី​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។ ឯ​ព្រះបាទ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។


ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា៖ ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ របស់​យើងចោល។


អ្នក​បាន​ប្រព្រឹត្ត​តាម​កិរិយា​របស់​បង​ស្រី​អ្នក ហេតុ​នោះ យើង​នឹង​ឲ្យ​ពែង​របស់​បង​អ្នក​ទៅ​ក្នុង​ដៃ​អ្នក​ដែរ។


ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​កម្ចាយ​ឈាម​ផង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "យេស‌រាល " ដ្បិត​នៅ​តែ​បន្តិច​ទៀត យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​យេហ៊ូវ ព្រោះ​តែ​ឈាម​យេស‌រាល ហើយ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ត្រូវ​ចប់។


អេប្រាអិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់ ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត​រាល់​ថ្ងៃ គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ គេ​តាំង​សញ្ញា​ជាមួយ​ស្រុក​អាស‌ស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ស្រុក​អេស៊ីព្ទ។


សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ចី ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ។


វេទនា​ដល់​គេ​ហើយ ដ្បិត​គេ​បាន​ងាក​ចេញ​ពី​យើង! អន្ត‌រាយ​ដល់​គេ​ហើយ ដ្បិត​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​យើង! ទោះ​បើ​យើង​ចង់​លោះ​គេ​ក៏​ដោយ ក៏​គេ​ចេះ​តែ​និយាយ​កុហក​ទាស់​នឹង​យើង​ដែរ។


យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។


គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។


គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គី‌បៀរ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។


ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ


ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម