២ សាំយូអែល 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែលមានម្ដងទៀត ដែលព្រះអង្គបណ្ដាលឲ្យដាវីឌប្រព្រឹត្តទាស់នឹងគេ ដោយព្រះបន្ទូលថា៖ «ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល និងពួកយូដាចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់ទ្រង់ពិរោធសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គជំរុញព្រះបាទដាវីឌឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្ដេចឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មានមួយគ្រាទៀត ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីខ្ញាល់ឆួលឡើងចំពោះពួកអ៊ីស្រាអែល ហើយទ្រង់បណ្តាលដាវីឌឲ្យប្រព្រឹត្តទាស់នឹងគេ ដោយបន្ទូលថា ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល នឹងពួកយូដាចុះ សូមមើលជំពូកអាល់គីតាប1 អុលឡោះតាអាឡាខឹងសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រអែល។ ទ្រង់ជំរុញស្តេចទតឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់គាត់ឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា។ សូមមើលជំពូក |
រួចលោកម៉ូសេប្រាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកថា៖ «កុំកោសក់ក្បាលរបស់អ្នករាល់គ្នាឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាខ្ញាល់នឹងក្រុមជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ។
សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបន្តិច ប្រសិនបើព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមទ្រង់ទទួលតង្វាយមួយចុះ តែបើជាពួកមនុស្សទេ នោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមត៌ករបស់ព្រះយេហូវ៉ាហើយ ដោយថា "ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ"។