បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។
ជនគណនា 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវនាំពួកលេវីជាបងប្អូនរបស់អ្នក គឺកុលសម្ព័ន្ធរបស់ឪពុកអ្នកមកជាមួយអ្នកផង ដើម្បីឲ្យគេបានចូលរួមជាមួយអ្នក ហើយជួយការងារអ្នក នៅពេលដែលអ្នក និងកូនចៅរបស់អ្នកបម្រើនៅមុខត្រសាលនៃសេចក្ដីបន្ទាល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នកធ្វើការក្នុងពន្លានៃសន្ធិសញ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃឰយុកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនឹងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ អាល់គីតាប ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការនៅពេលដែលអ្នក និងកូនចៅរបស់អ្នកធ្វើការក្នុងជំរំនៃសន្ធិសញ្ញា។ |
បន្ទាប់មក នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «លើកនេះ ប្តីខ្ញុំនឹងជាប់ចិត្តជាមួយ ខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនប្រុសបីនាក់ឲ្យគាត់»។ ដូច្នេះ គេហៅឈ្មោះកូននោះថា "លេវី"។
គេក៏ឈរនៅកន្លែងរបស់គេរៀងៗខ្លួន តាមរបៀប តាមក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ គឺពួកសង្ឃបានទទួលឈាមពីដៃរបស់ពួកលេវី យកទៅប្រោះ។
គេនឹងក្លាយជាអ្នកធ្វើការងារនៅក្នុងទីបរិសុទ្ធរបស់យើង ព្រមទាំងមានអំណាចត្រួតត្រាលើអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសម្លាប់តង្វាយដុត និងយញ្ញបូជាសម្រាប់បណ្ដាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្ដាជន ដើម្បីធ្វើការងារជំនួស។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់យើង នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចេញពីយើង ពួកនោះនឹងចូលមកជិតយើង ដើម្បីនឹងធ្វើការងារសម្រាប់យើងវិញ ព្រមទាំងឈរនៅមុខយើង ដើម្បីថ្វាយខ្លាញ់ និងឈាមផង។
ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងបានបង្គាប់ដល់អ្នកហើយ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងបាននៅជាមួយពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។
ទុកជាទីរំឭកដល់កូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ក្រៅពីកូនចៅរបស់អើរ៉ុន ចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ និងបក្សពួករបស់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់មកអេលាសារ តាមរយៈលោកម៉ូសេ។
ដូច្នេះ លោកម៉ូសេដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។
ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយបំពេញការងារបម្រើនៅក្នុងត្រសាលជំនុំ គឺការងារទាំងអស់របស់ត្រសាលជំនុំ។ មិនត្រូវឲ្យអ្នកដទៃចូលទៅជិតអ្នកឡើយ។
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
ម្យ៉ាងទៀត យើងបានយកពួកលេវី ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនរបស់គាត់ ដើម្បីបម្រើការងារសម្រាប់កូនចៅអ៊ីស្រាអែលនៅក្នុងត្រសាលជំនុំ ហើយធ្វើពិធីរំដោះកូនចៅអ៊ីស្រាអែលឲ្យរួចពីបាប ដើម្បីកុំឲ្យមានគ្រោះកាចណា ព្រោះតែគេចូលជិតទីបរិសុទ្ធនោះឡើយ»។
ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់ស្ដីអំពីពួកលេវី គឺគេបានធ្វើដូច្នោះចំពោះគេ។
កាលបានរៀបចំរបស់ទាំងនោះរួចហើយ ពួកសង្ឃក៏ចូលទៅបំពេញការងារនៅក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច