Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពួកគេ​ត្រូវ​នៅ​ជាប់​ជា‌មួយ​អ្នក ហើយ​បំពេញ​ការងារ​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​ការងារ​ទាំង​អស់​របស់​ត្រសាល​ជំនុំ។ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ចូល​ទៅ​ជិត​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ពន្លា​នៃ​សន្ធិ‌សញ្ញា និង​បម្រើ​ការ​ទាំង​អស់​ក្នុង​ពន្លា។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​គេ​នៅ​ជាប់ ធ្វើ​ការ​ជា​មួយ​នឹង​ឯង ហើយ​រក្សា​បញ្ញើ​របស់​ត្រសាល​ជំនុំ សំរាប់​ក្រសួង​ទាំង​ប៉ុន្មាន​នៃ​ត្រសាល​នោះ តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​ចូល​ទៅ​ជិត​ឯង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារកិច្ច​ថែ​រក្សា​ជំរំ​នៃសន្ធិ‌សញ្ញា និង​បម្រើ​ការ​ទាំង​អស់ ក្នុង​ជំរំ។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ»។


កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។


ពួកគេ​ត្រូវ​បំពេញ​ការងារ​បម្រើ​ឲ្យ​អ្នក និង​ត្រសាល​ជំនុំ​ទាំង​មូល ប៉ុន្តែ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​របស់​ទី​បរិសុទ្ធ ឬ​អាស‌នា​ឡើយ ក្រែង​លោ​ទាំង​ពួកគេ ទាំង​អ្នក​នឹង​ត្រូវ​ស្លាប់។


រីឯ​អ្នក​វិញ ត្រូវ​បំពេញ​ការងារ​របស់​ទី​បរិសុទ្ធ និង​ការងារ​របស់​អាស‌នា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​កូន​ចៅ​អ៊ីស្រា‌អែល​ទៀត​ឡើយ។


អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​សង្ឃ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


ឯ​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ពាក់​កណ្ដាល ត្រូវ​ហូត​យក​មួយ​ក្នុង​ហាសិប ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម គឺ​ពី​សត្វ​ទាំង​អស់ រួច​ប្រគល់​ឲ្យ​ពួក​លេវី ដែល​ថែ​រក្សា​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា»។


គេ​អាច​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន ក្នុង​ការ​អនុវត្តន៍​ការងារ​របស់​គេ តែ​មិន​ត្រូវ​ធ្វើ​ការ‌ងារ​ទេ។ អ្នក​ត្រូវ​តម្រូវ​ការ‌ងារ​ដល់​ពួក​លេវី​យ៉ាង​នេះ​ឯង»។


ព្រះ‌យេហូវ៉ា​ប្រហារ​ពួក​បេត-សេមែស​ដែរ ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហិប​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ប្រហារ​ជីវិត​គេ​អស់​ប្រាំ​ម៉ឺន​ចិតសិប​នាក់ ហើយ​គេ​ក៏​នាំ​គ្នា​យំ​សោក ព្រោះ​ព្រះ‌យេហូវ៉ា​បានប្រហារ​គេ​អស់​ជា​ច្រើន​ដូច្នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម