Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ណា​អើរ៉ុន នឹង​ពួក​កូន​លោក​បាន​គ្រប​ទី​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​ជា​ស្រេច​ហើយ ក្នុង​វេលា​ដែល​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​ពួក​កូន​ចៅ​កេហាត់ ត្រូវ​មក​លី‌សែង​របស់​ទាំង​នោះ តែ​មិន​ត្រូវ​ឲ្យ​ពាល់​ដល់​របស់​បរិសុទ្ធ​ណា​មួយ​ឡើយ ក្រែង​ត្រូវ​ស្លាប់ របស់​ទាំង​នោះ​ជា​បន្ទុក​លើ​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ជន‌គណនា 4:15
26 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហិប​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហិប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​ប្រជាជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ


កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។


ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក ហើយ​ពួក​សង្ឃ​ក៏​លើក​ហិប​សែង​ទៅ។


ពួក​កូន​ចៅ​លេវី​បាន​សែង​ហិប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហិប​របស់​ព្រះ​ឡើយ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​គេ ទុក​ជា​អ្នក​សែង​ហិប​របស់​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់រហូត​តទៅ»។


ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោ‌សថ និង​គ្រឿង​ប្រដាប់ សម្រាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ»។


ត្រូវ​កំណត់​ព្រំ​ប្រទល់​ជុំ​វិញ​ប្រជា‌ជន​ទាំង​អស់ ដោយ​ប្រាប់​ថា "ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ​ពាល់​ជើង​ភ្នំឲ្យ​សោះ ដ្បិត​អ្នក​ណា​ដែល​ប៉ះ​ពាល់​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​ហាម​ប្រជា‌ជន កុំ​ឲ្យ​គេ​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល​នោះ​ឡើយ ក្រែង​លោ​មាន​ពួក‌គេ​ជា​ច្រើន​ត្រូវ​ស្លាប់។


ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ដើម្បី​ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាស‌នា​សម្រាប់​សែង។


រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់។


ប៉ុន្តែ អ្នក​ត្រូវ​តាំង​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា លើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​សម្រាប់​រោង​ឧបោសថ​នោះ។ ពួក‌គេ​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ពួក‌គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​នោះ ហើយ​ក៏​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នោះ​ដែរ។


កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ ទាំង​លី‌សែង​វត្ថុ​ដ៏​បរិសុទ្ធ​ទៅ​ជា‌មួយ ហើយ​អ្នក​មុន​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​ពេល​គេ​ទៅ​ដល់។


ពួកគេ​ត្រូវ​បំពេញ​ការងារ​បម្រើ​ឲ្យ​អ្នក និង​ត្រសាល​ជំនុំ​ទាំង​មូល ប៉ុន្តែ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​របស់​ទី​បរិសុទ្ធ ឬ​អាស‌នា​ឡើយ ក្រែង​លោ​ទាំង​ពួកគេ ទាំង​អ្នក​នឹង​ត្រូវ​ស្លាប់។


អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ខាង​កើត ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ គឺ​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក មាន​បន្ទុក​ទទួល​ខុស​ត្រូវ​កិច្ច​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ គឺ​ពិធី​ផ្សេងៗ​ដែល​ត្រូវ​ធ្វើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល ឯ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


ហើយ​ត្រូវ​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​ទាំង​ប៉ុន្មាន​នៅ​លើ​អាស‌នា​នោះ គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាស‌នា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។


ត្រូវ​ចាត់​ចែង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ហើយ​មិន​ត្រូវ​ស្លាប់ គឺ​ពេល​ណា​គេ​ចូល​ទៅ​ជិត​វត្ថុ​ដ៏​បរិសុទ្ធ​បំផុត នោះ​អើរ៉ុន និង​កូនៗ​របស់​គាត់ ត្រូវ​ចូល​ទៅ ហើយ​ប្រគល់​ការ‌ងារ​ឲ្យ​គេ​ទទួល​បន្ទុក​រៀងៗ​ខ្លួន។


ប៉ុន្តែ កូន​ចៅ​កេហាត់ មិន​ត្រូវ​ចូល​ទៅ​មើល​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ ក្រែង​គេ​ត្រូវ​ស្លាប់»។


ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​គេ​មាន​ភារ‌កិច្ច​លី​សែង​វត្ថុ​ដ៏​បរិសុទ្ធ​នៅ​លើ​ស្មា។


លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។


ពួក​សង្ឃ​ដែល​សែង​ហិប នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​យ៉ូស្វេ​ប្រាប់​ប្រជា‌ជន​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ប្រជា‌ជន​នាំ​គ្នា​ឆ្លងយ៉ាង​ប្រញាប់‌ប្រញាល់។


ព្រះ‌យេហូវ៉ា​ប្រហារ​ពួក​បេត-សេមែស​ដែរ ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហិប​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ប្រហារ​ជីវិត​គេ​អស់​ប្រាំ​ម៉ឺន​ចិតសិប​នាក់ ហើយ​គេ​ក៏​នាំ​គ្នា​យំ​សោក ព្រោះ​ព្រះ‌យេហូវ៉ា​បានប្រហារ​គេ​អស់​ជា​ច្រើន​ដូច្នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម