Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 បន្ទាប់​មក នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «លើក​នេះ ប្តី​ខ្ញុំ​នឹង​ជាប់​ចិត្ត​ជា‌មួយ ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឲ្យ​គាត់»។ ដូច្នេះ គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា "លេវី"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “ម្ដងនេះ ប្ដី​របស់ខ្ញុំ​នឹង​ជាប់ចិត្ត​នឹង​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​បី​នាក់​ឲ្យ​គាត់”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា លេវី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 រួច​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត នោះ​នាង​គិត​ថា ឥឡូវ​ប្ដី​អញ​មុខ​ជា​ចូល​ចិត្ត​នឹង​អញ​ម្តង​ណេះ​ហើយ ដ្បិត​អញ​បាន​បង្កើត​កូន​ប្រុស​៣​ឲ្យ​គាត់ ដូច្នេះ នាង​ក៏​ឲ្យ​ឈ្មោះ​ថា លេវី

សូមមើលជំពូក ចម្លង

អាល់គីតាប

34 បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ នាងលេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រោស​ប្រទាន​អំណោយ‌ដ៏​ល្អ​មក​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​នឹង​លើកមុខ ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រាំមួយ​នាក់​ឲ្យ​គាត់»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សាប់‌យូឡូន"។


នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។


កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


អ័ដាម​បាន​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​កូន ប្រុស​ម្នាក់ ដោយ​សារ​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន»។


កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


មាន​បុរស​ម្នាក់​ក្នុង​ពូជ​ពង្ស​លេវី បាន​ទៅ​យក​ស្ត្រី​ម្នាក់​ក្នុង​ពូជពង្ស​លេវី​ដូច​គ្នា​ធ្វើ​ជា​ប្រពន្ធ។


ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម