អេសេគាល 44:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 គេនឹងក្លាយជាអ្នកធ្វើការងារនៅក្នុងទីបរិសុទ្ធរបស់យើង ព្រមទាំងមានអំណាចត្រួតត្រាលើអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសម្លាប់តង្វាយដុត និងយញ្ញបូជាសម្រាប់បណ្ដាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្ដាជន ដើម្បីធ្វើការងារជំនួស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងព្រះដំណាក់ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជាជន ដោយសម្លាប់សត្វដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាផ្សេងៗ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ប៉ុន្តែគេនឹងបានជាអ្នកធ្វើការងារ នៅក្នុងទីបរិសុទ្ធរបស់អញ ព្រមទាំងមានអំណាចត្រួតត្រានៅអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសំឡាប់ដង្វាយដុត នឹងយញ្ញបូជាសំរាប់បណ្តាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្តាជន ដើម្បីធ្វើការងារជំនួស សូមមើលជំពូកអាល់គីតាប11 ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងម៉ាស្ជិទ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជាជន ដោយសម្លាប់សត្វដែលត្រូវធ្វើជាគូរបានដុត និងគូរបានផ្សេងៗ។ សូមមើលជំពូក |
ប៉ុន្តែ ពួកសង្ឃមានគ្នាតិចពេក មិនអាចពន្លាត់ស្បែកតង្វាយដុតទាំងអស់បាន ទើបពួកលេវីជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែកិច្ចការនោះបានសម្រេច និងរហូតទាល់តែពួកសង្ឃផ្សេងទៀតបានញែកខ្លួនជាបរិសុទ្ធ ដ្បិតពួកលេវីមានចិត្តខ្នះខ្នែងជាងពួកសង្ឃ ក្នុងការញែកខ្លួនជាបរិសុទ្ធ។