Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 8:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក្រោយ​នោះ​មក ពួក​លេវី​ក៏​ចូល​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ស្ដី​អំពី​ពួកលេវី គឺ​គេ​បាន​ធ្វើ​ដូច្នោះ​ចំពោះ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ក្រោយ​នោះ​មក ពួក​លេវី​ក៏​ចូល​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​អើរ៉ុន នឹង​ពួក​កូន​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សំរេច​ដល់​គេ​យ៉ាង​ដូច្នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ​ងារ​របស់​ខ្លួន​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ហារូន និង​កូន​ចៅ​របស់​គាត់។ គេ​បាន​អនុវត្ត​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ស្តី​អំពី​ពួក​លេវី។

សូមមើលជំពូក ចម្លង




ជន‌គណនា 8:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក​ពួក​សង្ឃ និង​ពួក​លេវី ក៏​ក្រោក​ឡើង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​គេ ក៏​ឡើង​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ គឺ​ដល់​ស្ថាន​សួគ៌​តែ​ម្តង ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ស្តាប់​តាម។


ព្រះបាទ​ហេ‌សេ‌គា​តែង​តាំង​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​របស់​ពួក​គេ គឺ​គ្រប់​គ្នា​មាន​ការ‌ងារ​រៀងៗ​ខ្លួន​ដែល​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី ដើម្បី​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​ទ្វារ​ត្រសាលរបស់​ព្រះ‌យេហូវ៉ា។


កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


ប៉ុន្តែ អ្នក​ត្រូវ​តាំង​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា លើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​សម្រាប់​រោង​ឧបោសថ​នោះ។ ពួក‌គេ​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ពួក‌គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​នោះ ហើយ​ក៏​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នោះ​ដែរ។


ក្រោយ​នោះ​មក ពួក​លេវី​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្រោយ​ពី​អ្នក​បាន​សម្អាត​គេ ហើយ​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​រួច​ហើយ។


ពួក​លេវី​បាន​ធ្វើ​ពិធី​សម្អាត​ខ្លួន​ពី​បាប ហើយ​បាន​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ រួច​លោក​អើរ៉ុន​ក៏​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្អាត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម