Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួកគេ​ត្រូវ​បំពេញ​ការងារ​បម្រើ​ឲ្យ​អ្នក និង​ត្រសាល​ជំនុំ​ទាំង​មូល ប៉ុន្តែ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​របស់​ទី​បរិសុទ្ធ ឬ​អាស‌នា​ឡើយ ក្រែង​លោ​ទាំង​ពួកគេ ទាំង​អ្នក​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ពន្លា​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​ឯង នឹង​បញ្ញើ​នៃ​ត្រសាល​ទាំង​មូល​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​ណា​មួយ​របស់​ទី​បរិសុទ្ធ ឬ​ជិត​អាសនា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់ ព្រម​ទាំង​ឯង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារកិច្ច​ថែ​រក្សា​ជំរំ​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​ត្រូវ​ចូល​មក​ជិត​យើង ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​យើង​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។


កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។


ទុក​ជា​ទី​រំឭក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ក្រៅ​ពី​កូន​ចៅ​របស់​អើរ៉ុន ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូចកូរេ និង​បក្ស​ពួក​របស់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អេលាសារ តាមរយៈ​លោក​ម៉ូសេ។


ពួកគេ​ត្រូវ​នៅ​ជាប់​ជា‌មួយ​អ្នក ហើយ​បំពេញ​ការងារ​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​ការងារ​ទាំង​អស់​របស់​ត្រសាល​ជំនុំ។ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ចូល​ទៅ​ជិត​អ្នក​ឡើយ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​បំពេញ​ការ‌ងារ​ជា​សង្ឃ​របស់​អ្នក សម្រាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា និង​បរិវេណ​ខាង​ក្រោយ​វាំង‌នន។ យើង​ប្រគល់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​រាល់​គ្នា ទុក​ជា​អំណោយ តែ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


ការ​ទទួល​ខុស​ត្រូវ​របស់​កូន​ចៅ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​រោង​ឧបោសថ ត្រសាល និង​គម្រប​ត្រសាល ព្រម​ទាំង​វាំង‌នន​ទ្វារ​ចូល​ត្រសាល​ជំនុំ


ការ​ទទួល​ខុស​ត្រូវ​របស់​គេ គឺ​ហិប​នៃ​សេចក្ដី‌សញ្ញា តុ ជើង​ចង្កៀង អាស‌នា និង​ប្រដាប់‌ប្រដា​សម្រាប់​ទី​បរិសុទ្ធ​ដែល​ពួក​សង្ឃ​ប្រើ​ប្រាស់ វាំង‌នន គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ។


កូន​ចៅ​ម្រ៉ារី មាន​បន្ទុក​ទទួល​ខុស​ត្រូវ​គ្រោង​របស់​រោង​ឧបោសថ រនុក សសរ ជើង​សសរ និង​ប្រដាប់‌ប្រដា​របស់​គ្រឿង​ទាំង​នោះ គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ


ឯ​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ពាក់​កណ្ដាល ត្រូវ​ហូត​យក​មួយ​ក្នុង​ហាសិប ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម គឺ​ពី​សត្វ​ទាំង​អស់ រួច​ប្រគល់​ឲ្យ​ពួក​លេវី ដែល​ថែ​រក្សា​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា»។


ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម