ស្តេចស៊ូឡៃម៉ានស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើននាក់។ ក្រៅពីបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន គាត់មានប្រពន្ធសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។
២ របាក្សត្រ 12:13 - អាល់គីតាប ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្តេចឡើងសោយរាជ្យ ស្តេចមានអាយុសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលអុលឡោះតាអាឡាបានជ្រើសរើស ពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ សម្រាប់នាមរបស់ទ្រង់។ ម្តាយរបស់ស្តេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡិម។ កាលរេហូបោមចាប់ផ្ដើមសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់ព្រះនាមព្រះអង្គ។ មាតាទ្រង់ព្រះនាមថា ណាអាម៉ា ជាសាសន៍អាំម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចរេហូបោមទ្រង់ចំរើនកំឡាំងឡើង នៅក្រុងយេរូសាឡិម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន |
ស្តេចស៊ូឡៃម៉ានស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើននាក់។ ក្រៅពីបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន គាត់មានប្រពន្ធសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។
រីឯកូនរបស់ស៊ូឡៃម៉ានវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យទត ជាអ្នកបម្រើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
ស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ានឡើងសោយរាជ្យលើស្រុកយូដា ក្នុងអាយុសែសិបមួយឆ្នាំ។ ស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលអុលឡោះតាអាឡាបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ សម្រាប់នាមរបស់ទ្រង់។ មាតារបស់ស្តេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។
កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។
មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្តេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន។ ស្តេចរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធន៍ ពុំអាចទប់ទល់នឹងពួកគេបានទេ។
“តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយទុក ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងដែរ
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
នៅគ្រានោះ ពេលអានគីតាបហ៊ូកុំរបស់ណាពីម៉ូសា នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះជាដាច់ខាត
ព្រោះតែបញ្ហានេះហើយដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចស្តេចស៊ូឡៃម៉ានទេ។ អុលឡោះជាម្ចាស់ស្រឡាញ់ស្តេចស៊ូឡៃម៉ាន ទ្រង់បានតែងតាំងគាត់ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញគាត់ឲ្យប្រព្រឹត្តអំពើបាប។
ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។
ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «អុលឡោះតាអាឡានៅទីនេះ»។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំអុលឡោះតាអាឡា នៅកន្លែងដែលទ្រង់បានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។
ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះតាអាឡាបានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះតាអាឡាបានដែរ។