នេហេមា 13:1 - អាល់គីតាប1 នៅគ្រានោះ ពេលអានគីតាបហ៊ូកុំរបស់ណាពីម៉ូសា នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះជាដាច់ខាត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅគ្រានោះ ពេលអានគម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ សូមមើលជំពូក |
បន្ទាប់មក ស្តេចទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអ៊ីមុាំណាពី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ស្តេចអានបន្ទូលនៃអុលឡោះទាំងប៉ុន្មានក្នុងគីតាបសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងដំណាក់របស់អុលឡោះតាអាឡា ឲ្យប្រជាជនស្តាប់។
នេះជាបន្ទូលរបស់អុលឡោះស្ដីអំពីជនជាតិម៉ូអាប់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។