២ របាក្សត្រ 12:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡិម។ កាលរេហូបោមចាប់ផ្ដើមសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់ព្រះនាមព្រះអង្គ។ មាតាទ្រង់ព្រះនាមថា ណាអាម៉ា ជាសាសន៍អាំម៉ូន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះបាទរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ស្តេចរេហូបោមទ្រង់ចំរើនកំឡាំងឡើង នៅក្រុងយេរូសាឡិម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន សូមមើលជំពូកអាល់គីតាប13 ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្តេចឡើងសោយរាជ្យ ស្តេចមានអាយុសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលអុលឡោះតាអាឡាបានជ្រើសរើស ពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ សម្រាប់នាមរបស់ទ្រង់។ ម្តាយរបស់ស្តេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ សូមមើលជំពូក |
ឯរេហូបោម ជាបុត្រារបស់ព្រះបាទសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំហើយ ក៏សោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើសចេញពីកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សម្រាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងណាអាម៉ា ជាសាសន៍អាំម៉ូន។
"ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាទីសម្រាប់ស្អាងព្រះវិហារ ឲ្យឈ្មោះរបស់យើងបាននៅទីនោះឡើយ ក៏មិនបានរើសអ្នកណាម្នាក់ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ
តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។