Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:36 - អាល់គីតាប

36 រីឯ​កូន​របស់​ស៊ូ‌ឡៃម៉ាន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ទត ជា​អ្នក​បម្រើ​របស់​យើង​មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បំរើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប​នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សំរាប់​តាំង​ឈ្មោះ​អញ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:36
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​អប៊ី‌សាយ ជា​កូន​របស់​លោក​ស្រី​សេរូ‌យ៉ា​ទៅ​ជួយ​ស្តេច​ទត ហើយ​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ស្តេច​ទត សូម​កុំ​ឲ្យ​គាត់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាត់​បង់​គាត់។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ពន្លឺ​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ ខ្ញុំ​ដែរ។


ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។


ឥឡូវ​នេះ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ត​រៀង​ទៅ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង នោះ​ពួក​គេ​នឹង​ទទួល​ពរ​អស់‌កល្ប​ជា‌និច្ច»។


យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ទត​ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។


យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​ស៊ូ‌ឡៃម៉ាន ដោយ​យល់​ដល់​ទត​ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


រីឯ​អ្នក​វិញ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច លើ​ស្រុក​អ៊ីស្រ‌អែល អ្នក​នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។


ស្តេច​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។


ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​អាយុ​សែ‌សិប​មួយ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


ដោយ​យល់​ដល់​ស្តេច​ទត អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​បាន​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​បុត្រា​ម្នាក់ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


ពេល​កូន​ប្រព្រឹត្ត​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។


សូម​មើល​មក​ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទី​នេះ ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ សូម​ទ្រង់​ស្តាប់​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ​រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជា‌និច្ច។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ទ្រង់​បាន​សន្យា​នឹង​ណាពី​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទត ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។


ស្តេច​រេហូ‌បោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម។ កាល​ស្តេច​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​សែ‌សិប​មួយ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា​ណា‌អាម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​គាប់​ចិត្ត​នឹង​លុប​បំបាត់​រាជ‌វង្ស​របស់​ស្តេច​ទត​ទេ ព្រោះ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​ចង​ជា​មួយ​ស្តេច​ទត ហើយ​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទត ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។


នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​អំណាច​កើត​ពី​ ពូជ‌ពង្ស​របស់​ទត យើង​នឹង​រៀប‌ចំ​ឲ្យ​មាន​ស្ដេច មួយ​នាក់​ស្នង​រាជ្យ​ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង។


ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​សូរ៉កា​ដែល​មាន​ម៉ាឡា‌អ៊ីកាត់​រាប់​លាន​រាប់​កោដិ


ម៉ាឡា‌អ៊ីកាត់​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ ជា​ក្រុង​យេរូសា‌ឡឹម​ដែល​ចុះ​ពី​សូរ៉កា គឺ​ចុះ​មក​ពី​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម