Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 13:7 - អាល់គីតាប

7 មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ស្តេច​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធន៍ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហើយ​មាន​មនុស្ស​ឥត​បាន​ការ និង​មនុស្ស​ចោល‌ម្សៀត បាន​ចូល​ដៃ​ជា‌មួយ ហើយ​បាន​ឈ្នះ​ព្រះបាទ​រេហូ‌បោម ជា​បុត្រា​ព្រះបាទ​សាឡូម៉ូន ក្នុង​កាល​ដែល​ព្រះបាទ​រេហូ‌បោម​នៅ​ក្មេង​ខ្ចី និង​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្ដេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​មាន​មនុស្ស​ជា​អសារ​ឥត​ការ នឹង​មនុស្ស​ចោល‌ម្សៀត បាន​រួម​គ្នា​ជា​មួយ​នឹង​វា ចំរើន​កំឡាំង​ឡើង​ទាស់​នឹង​រេហូ‌បោម ជា​បុត្រា​សាឡូម៉ូន ក្នុង​កាល​ដែល​រេហូ‌បោម​នៅ​ខ្ចី​គំនិត ហើយ​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 13:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។


ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។


មនុស្ស​ខិលខូច​ពីរ​នាក់ មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណា‌បោត រួច​ចោទ​ប្រកាន់​គាត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ថា៖ «លោក​ណា‌បោត​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!»។ ដូច្នេះ គេ​នាំ​លោក​ណា‌បោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។


ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី នឹង​ស្តេច​ទត​ទៀត​ទេ ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀង​ខ្លួនៗ​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ​សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។


ស្តេច​រេហូ‌បោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម។ កាល​ស្តេច​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​សែ‌សិប​មួយ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា​ណា‌អាម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់ ឥត​ពូជ ឥត​អំបូរ ហើយ​ត្រូវ​ប្រជា‌ជន​ដេញ​ចេញ​ពី​ស្រុក។


ខ្ញុំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិលខូច​ឡើយ ខ្ញុំ​ក៏​មិន​សេព‌គប់​ជា​មួយ មនុស្ស​មាន​ពុត‌ត្បុត​ដែរ។


អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។


អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចម្ការ​តែងតែ​មាន​អាហារ​បរិបូណ៌ រីឯ​អ្នក​ខ្ជិល​ច្រអូស​រមែង​ធ្លាក់​ខ្លួន​ក្រ​តោក‌យ៉ាក។


ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម ស្រុក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!


ពេល​នោះ យើង​នឹង​ឲ្យ​ក្មេង‌ក្មាង​ឡើង​ធ្វើ ជា​មេ​ដឹក​នាំ ត្រួត‌ត្រា​លើ​ពួក​គេ តាម​អំពើ​ចិត្ត​របស់​ខ្លួន។


រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ដ​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ​បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស


បង​ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។


មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។


មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ​មាន​ចិត្ដ​រឹង​រូស ព្រោក​ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។


តាម​ពិត​បង​ប្អូន​គួរ​តែ​បាន​ធ្វើ​ជា​តួន​បង្រៀន​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​បន្ទូល​របស់​អុលឡោះ​ឡើង​វិញ បង​ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។


ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​របស់​គាត់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។


ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង ពី​វិហារ​របស់​ព្រះ‌បាល‌បេរីត​ជូន​គាត់។ លោក​អប៊ី‌ម៉ា‌ឡេក យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។


ម៉្យាង​ទៀត​អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្តេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​គាត់ មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​ទត​ក៏​ឡើង​ធ្វើ​ជា​មេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម