ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។
១ សាំយូអែល 23:4 - អាល់គីតាប ទតទូរអាសួរអុលឡោះតាអាឡាជាថ្មី ទ្រង់មានបន្ទូលមកគាត់វិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីន មកក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូររៀបចំចុះទៅកៃឡាចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្ដាប់ដៃឯងហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌទូលសួរព្រះអម្ចាស់ជាថ្មី ព្រះអង្គមានព្រះបន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយទ្រង់មានបន្ទូលឆ្លើយថា ចូររៀបចំចុះទៅឯកៃឡាចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្តាប់ដៃឯងហើយ |
ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។
ស្តេចទតសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ខ្ញុំដែរឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។
ប៉ុន្តែ នេះជាការតូចតាច នៅចំពោះអុលឡោះតាអាឡាប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់ជនជាតិម៉ូអាប់ មកក្នុងកណ្តាប់ដៃរបស់ស្តេច។
ស្តេចទតទូរអាសួរអុលឡោះថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ខ្ញុំឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នក»។
អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្តើមយកទីក្រុងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ។
លោកគេឌានជម្រាបអុលឡោះថា៖ «សូមទ្រង់កុំខឹងនឹងខ្ញុំអី។ ខ្ញុំសូមប្រាប់តែម្តងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកគេឌានថា៖ «យើងនឹងសង្គ្រោះអ៊ីស្រអែលតាមរយៈមនុស្សបីរយនាក់ដែលក្បង់ទឹកផឹក។ យើងនឹងប្រគល់ជនជាតិម៉ាឌានមកក្នុងកណ្តាប់ដៃរបស់អ្នក។ ចំពោះអ្នកឯទៀតៗ ត្រូវឲ្យគេវិលត្រឡប់ទៅជំរំរបស់ខ្លួនវិញចុះ»។
នៅយប់នោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកហើយ។
គេក៏ចូលទៅសួរអុលឡោះតាអាឡាទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «នុះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។
ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។
ប៉ុន្តែ អស់អ្នកដែលនៅជាមួយទត ជម្រាបគាត់ថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទំរាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។
ទត និងអ្នកដែលនៅជាមួយគាត់ចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្តើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ទតរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។
ស្តេចសូលសួរអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។
ទតសួរអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំដេញតាមពួកចោរនោះ តើខ្ញុំតាមទាន់ឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។