ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល នៅជាមួយ។
១ សាំយូអែល 18:12 - អាល់គីតាប ស្តេចសូលខ្លាចទត ព្រោះអុលឡោះតាអាឡាបានបោះបង់ចោលស្តេច ហើយទៅនៅជាមួយទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចសូលក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាគង់នៅជាមួយលោក តែបានថយចេញពីទ្រង់វិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ |
ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល នៅជាមួយ។
អុលឡោះតាអាឡានៅជាមួយស្តេចយ៉ូសាផាត ដ្បិតស្តេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ស្តេចទតជាអយ្យកោ គឺស្តេចពុំបានស្វែងរកព្រះបាលទេ។
សូមកុំបោះបង់ខ្ញុំឲ្យនៅឆ្ងាយពីទ្រង់ សូមកុំដករសដ៏វិសុទ្ធ របស់ទ្រង់ចេញពីខ្ញុំឡើយ។
ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតអុលឡោះធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រទ្រង់ស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះអុលឡោះបានកំចាត់កំចាយពួកគេ។
ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ យើងនឹងដកកូនទាំងនោះចេញពីពួកគេ មុនពេលវាធំពេញវ័យ។ កាលណាយើងនឹងចាកចេញពីពួកគេ ពួកគេពិតជាត្រូវវេទនាមិនខាន!
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
ដ្បិតស្តេចហេរ៉ូដខ្លាចយ៉ះយ៉ា ព្រោះស្តេចដឹងថា យ៉ះយ៉ាជាមនុស្សសុចរិត និងជាអ្នកបរិសុទ្ធ។ ដូច្នេះ ស្តេចការពារយ៉ះយ៉ា។ កាលស្តេចស្តាប់ពាក្យយ៉ះយ៉ាពេញចិត្តជាខ្លាំង តែស្តេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់ អង្វរអ៊ីសាឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ អ៊ីសាក៏ចុះទូកត្រឡប់ទៅវិញ។
ប៉ុន្ដែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្ដនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។
ពួកបុព្វបុរសមានចិត្ដច្រណែនឈ្នានីសនឹងយូសុះ ក៏លក់គាត់ឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។
អុលឡោះតាអាឡានៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្តេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចំបាំងធ្វើអំពីដែក។
នាងដេលីឡាពោលទៅគាត់ថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា គាត់នឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះគាត់ពុំបានដឹងថាអុលឡោះតាអាឡាថយចេញពីគាត់នោះទេ។
អ្នកបម្រើម្នាក់ប្រាប់ថា៖ «ខ្ញុំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយអុលឡោះតាអាឡាក៏នៅជាមួយដែរ»។
សាំយូអែលធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកអះលីជំអះក្នុងភូមិនោះចេញមកទទួលគាត់ ទាំងភ័យញាប់ញ័រ ហើយសួរគាត់ថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។
ពេលនោះ នាងមិកាល់ជាបុត្រីរបស់ស្តេចសូល ក៏ចាប់ចិត្តស្រឡាញ់ទតដែរ។ មានគេយករឿងនេះទៅជម្រាបស្តេចសូល ស្តេចពេញចិត្តណាស់។
ដូច្នេះ ស្តេចខ្លាចទតរឹតតែខ្លាំងឡើង ហើយចាត់ទុកគាត់ជាគូសត្រូវចាប់ពីពេលនោះតទៅ។
សូមអុលឡោះតាអាឡាដាក់ទោសខ្ញុំចុះ។ ប្រសិនបើឪពុកខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមអុលឡោះតាអាឡានៅជាមួយប្អូន ដូចទ្រង់នៅជាមួយឪពុកខ្ញុំកាលពីមុនដែរ។
ស្តេចបានសួរថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្តល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូរអាសួរអុលឡោះតាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
សាំយូអែលសួរស្តេចសូលថា៖ «ហេតុអ្វីបានជាស្តេចរំខានខ្ញុំ ដោយហៅខ្ញុំ ឡើងមកដូច្នេះ?»។ ស្តេចសូលឆ្លើយតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយអុលឡោះបោះបង់ខ្ញុំចោល ទ្រង់លែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈណាពី ឬការយល់សប្តិក្តី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។