Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:20 - អាល់គីតាប

20 ពេល​នោះ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​ទត​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ជម្រាប​ស្តេច​សូល ស្តេច​ពេញ​ចិត្ត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​មីកាល​ជា​បុត្រី​ស្ដេច​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​ស្ដេច​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​នោះ ព្រះ‌នាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​គាប់​ព្រះ‌ហឫទ័យ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​មីកាល ជា​បុត្រី​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។


ស្តេច​ទត​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ចេញ​មក​ទទួល​ទត​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រុង‌រឿង​ណាស់! ព្រោះ​ស្តេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល​ចរិត!»។


បុត្រា​របស់​ស្តេច​សូល មាន យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ស្តេច​សូល គឺ​ម្រ៉ាប​ជា​បុត្រី​ច្បង និង​មិកាល់​ជា​បុត្រី​ពៅ។


ស្តេច​សូល​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ទត ហើយ​ឃើញ​ថា​នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​គាត់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម