Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:4 - អាល់គីតាប

4 សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​អះលី‌ជំអះ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​គាត់ ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​គាត់​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក​លោកបាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាជែល​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេហិម។


ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្តាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រា‌តា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្តាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា គឺ​ភូមិ​បេថ្លេ‌ហិម»។


នៅ​ថ្ងៃ​នោះ ស្តេច​ទត​ភ័យ​ខ្លាចអុលឡោះ‌តាអាឡា ហើយ​និយាយ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃអុលឡោះ‌តាអាឡា​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។


ស្ត្រី​ជា​ម្តាយ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «អ្នក​នាំ​សារ​របស់​អុលឡោះ​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។


ថ្ងៃ​មួយ​សម្តេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​ហាគីត ទៅ​ជួប​នាង​បាត‌សេ‌បា​ជា​ម្តាយ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ នាង​បាត‌សេ‌បា​សួរ​សម្តេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្តេច​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្តេច​តប​ថា៖ «ខ្ញុំ​មក​ដោយ​បំណង​ល្អ​ទេ!»។


កាល​ស្តេច​យ៉ូរ៉ាម​ឃើញ​លោក​យេហ៊ូវ​គាត់​មាន​ប្រសាសន៍​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ​ដរាប​ស្តេច​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប​ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ម្តាយ!»។


ពួក​គេ​នឹង​ដើរ​តាមអុលឡោះ‌តាអាឡា ទ្រង់​នឹង​បន្លឺ​សំឡេង​ដូច​សត្វ​សិង្ហ ពេល​ឮ​ទ្រង់​បន្លឺ​សំឡេង កូន​ចៅ​របស់​ទ្រង់​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ណាពី ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។ យើង​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ដែល​យើង​ថ្លែង​ប្រាប់។ ការ​វិនិច្ឆ័យ​របស់​យើង​មក​ដល់​ដូច​ផ្លេក​បន្ទោរ


រីឯ​យូសុះ​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ទត ព្រោះ​គាត់​ជា​ញាតិ​វង្ស​នឹង​ទត។


ពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ដល់​ជើង​អ៊ីសា អង្វរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ជា​មនុស្ស​បាប»។


អ្នក​ស្រុក​នៅ​តំបន់​គេរ៉ាស៊ីន​ទាំង​អស់ អង្វរ​អ៊ីសា​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ អ៊ីសា​ក៏​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។


ទត​ទៅ​រក​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក នៅ​ភូមិ​ណូប។ លោក​អហ៊ី‌ម៉ាឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម