សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
១ ថែស្សាឡូនីច 2:4 - អាល់គីតាប មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង អុលឡោះបានល្បងមើលចិត្ដយើង យ៉ាងណាយើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យផ្គាប់ចិត្តអុលឡោះដែលល្បងមើលចិត្ដយើងនោះវិញ។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ដូចដែលយើងត្រូវព្រះពិសោធ ដើម្បីត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ មិនមែនដើម្បីបំពេញចិត្តមនុស្សទេ គឺដើម្បីបំពេញព្រះហឫទ័យព្រះវិញ ដែលពិសោធចិត្តរបស់យើង។ Khmer Christian Bible ផ្ទុយទៅវិញ ព្រះជាម្ចាស់សព្វព្រះហឫទ័យផ្ទុកផ្ដាក់ដំណឹងល្អឲ្យយើងប្រកាសយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះ គឺមិនមែនដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យព្រះជាម្ចាស់ដែលពិសោធចិត្ដរបស់យើងសព្វព្រះហឫទ័យវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែតាមដែលព្រះសាកល្បងយើង ឃើញថា គួរផ្ញើព្រះបន្ទូលទុកនឹងយើងជាយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ មិនមែនដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺផ្គាប់ព្រះហឫទ័យព្រះ ដែលទ្រង់ល្បងលចិត្តយើងនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយ ដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលល្បងមើលចិត្តយើងនោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែតាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ |
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំដឹងថា ទ្រង់ស្ទង់មើលចិត្តមនុស្ស ហើយគាប់ចិត្តនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ខ្ញុំស្ម័គ្រចិត្តយកជំនូនទាំងនេះ មកជូនទ្រង់ដោយចិត្តស្មោះ ហើយខ្ញុំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ទ្រង់ ដែលជួបជុំនៅទីនេះ នាំយកជំនូនដោយស្ម័គ្រចិត្តមកជូនទ្រង់ដែរ។
ឱអុលឡោះអើយ សូមពិនិត្យមើលខ្ញុំ ដើម្បីឲ្យស្គាល់ចិត្តខ្ញុំ សូមល្បងលមើលខ្ញុំ ដើម្បីឲ្យជ្រាបអ្វីៗដែលខ្ញុំគិត!
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
អុលឡោះមុខតែជ្រាបជាមិនខាន ដ្បិតទ្រង់ឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែអុលឡោះតាអាឡាទេ ដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។
អុលឡោះតាអាឡាមានបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
«សូមអុលឡោះតាអាឡាជាម្ចាស់នៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រអែលផង។
អ៊ីសាជាអម្ចាស់ឆ្លើយថា៖ «បើអ្នកបម្រើណាមានចិត្ដស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។
ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្ដនេះទេ អុលឡោះក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
រីឯអុលឡោះដែលឈ្វេងយល់ចិត្ដមនុស្ស ទ្រង់ជ្រាបបំណងរបស់រសអុលឡោះ ព្រោះរសអុលឡោះអង្វរឲ្យប្រជាជនដ៏បរិសុទ្ធ ស្របតាមបំណងរបស់ទ្រង់។
រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីអ៊ីសាជាអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ព្រោះអ៊ីសាជាអម្ចាស់មេត្ដាករុណាចំពោះរូបខ្ញុំ។
ប្រសិនបើខ្ញុំស្ម័គ្រចិត្ដផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលរង្វាន់។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែទ្រង់ផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ។
យើងមិនមែនជាអ្នកក្លែងបន្លំបន្ទូលរបស់អុលឡោះ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយចិត្តបរិសុទ្ធ ក្នុងនាមអុលឡោះ នៅចំពោះអុលឡោះ និងនៅក្នុងអាល់ម៉ាហ្សៀស។
យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។
ដោយយើងបានស្គាល់ការគោរពកោតខ្លាចអុលឡោះហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ អុលឡោះស្គាល់ចិត្ដយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្ដយើងដែរ)។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់អាល់ម៉ាហ្សៀស កាលគាត់នៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់គាត់ តាមរបៀបមុនទៀតឡើយ។
ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬធ្វើឲ្យគាប់ចិត្តអុលឡោះ? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសទៀតហើយ!
ផ្ទុយទៅវិញ គេបានឃើញថា អុលឡោះប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចទ្រង់បានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា ឲ្យលោកពេត្រុសដែរ
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។
មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើអាល់ម៉ាហ្សៀស ដែលយកចិត្ដទុកដាក់ ធ្វើតាមបំណងរបស់អុលឡោះ។
បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ គ្រប់ជំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះសរ និងដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់។
ធីម៉ូថេអើយ អ្វីៗដែលអុលឡោះបានផ្ញើនឹងអ្នកចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។
អ្វីៗដ៏ល្អដែលអ៊ីសាផ្ញើទុកនឹងអ្នក ត្រូវរក្សាឲ្យបានគង់វង្ស ដោយរសអុលឡោះដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។
សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។
នៅពេលកំណត់ ទ្រង់បានសំដែងបន្ទូលរបស់ទ្រង់ ហើយប្រគល់បន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់អុលឡោះជាម្ចាស់សង្រ្គោះរបស់យើង។
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។