២ ពង្សាវតារក្សត្រ 16:16 - អាល់គីតាប16 អ៊ីមុាំអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេចអហាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 សង្ឃអ៊ូរីយ៉ាក៏ធ្វើដូច្នោះ តាមគ្រប់ការបង្គាប់របស់ព្រះបាទអ័ហាស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកបូជាចារ្យអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអហាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 អ៊ូរីយ៉ាជាសង្ឃក៏ធ្វើដូច្នោះ តាមគ្រប់ទាំងបង្គាប់របស់ស្តេចអ័ហាស។ សូមមើលជំពូក |
ស្តេចអហាសចេញបញ្ជាដល់អ៊ីមុាំអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវធ្វើគូរបានដុតនៅពេលព្រឹក និងជូនម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺគូរបានដុត និងជូនម្សៅរបស់ស្តេច ព្រមទាំងគូរបានដុតរបស់ប្រជារាស្ត្រ រួមជាមួយជូនម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលធ្វើជាគូរបានដុត និងគូរបាននៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកឲ្យយើងចាត់ចែងចុះ»។