ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 55:11 - អាល់គីតាប

រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ​រួច​រាល់​សព្វ​គ្រប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពាក្យ​របស់យើង​ដែល​ចេញ​ពី​មាត់​យើង​ទៅ​ក៏យ៉ាងនោះដែរ គឺ​មិន​ត្រឡប់មក​រក​យើង​វិញ​ដោយទទេ​ឡើយ ផ្ទុយទៅវិញ វា​នឹង​បំពេញ​អ្វីដែល​យើង​ប្រាថ្នា ហើយ​សម្រេច​អ្វីដែល​យើង​ចាត់​វា​ឲ្យទៅ​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ រួច​រាល់​សព្វ​គ្រប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ

សូមមើលជំពូក



អេសាយ 55:11
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ បន្ទូល​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច»។


អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


កាល​ពី​ជំនាន់​ណុះហ៍ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: រស​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​បន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ឃើញ​ស្វាយ‌ចន្ទី​មួយ​មែក»។


បន្ទាប់​មក អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​បាន​សម្រេច​ជា​រូប​រាង»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ជា​លើក​ទី​ពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​វិញ​ថា៖ «ខ្ញុំ​ឃើញ​ឆ្នាំង​ទឹក​មួយ​កំពុង​តែ​ពុះ​នៅ​លើ​ចង្ក្រាន ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង»។


កំហឹង​របស់អុលឡោះ‌តាអាឡា​នឹង​មិន​ងាក​រេ ចេញ​ទៅ​ណា​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​គម្រោង‌ការ របស់​ទ្រង់​យ៉ាង​សុក្រឹត​ជា​មុន​សិន។ នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​រាល់​គ្នា​មុខ​ជា​យល់​ច្បាស់​ពុំ‌ខាន។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។


យើង​ជាអុលឡោះ‌តាអាឡា​យើង​និយាយ​យ៉ាង​ណា នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សម្រេច​តាម​ពាក្យ​របស់​យើង ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត​អាសូរ ឬ​ស្ដាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយា‌មារយាទ និង​អំពើ​ទាំង‌ឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


អុលឡោះ‌តាអាឡា​ចេញ​បញ្ជា នោះ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​រលំ​បាក់​បែក​អស់ សូម្បី​តែ​ផ្ទះ​តូចៗ​ក៏​ខ្ទេច‌ខ្ទី​អស់​ដែរ។


ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ហ៊ូកុំ​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ទ្រង់​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។


អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។


ផ្ទៃ​មេឃ និង​ផែនដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។


មាន​តែ​រស‌អុលឡោះ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត។


ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​បន្ទូល​នៃ​អុលឡោះ​អំពី​អាល់ម៉ា‌ហ្សៀស។


អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ ចាត់​ទុក​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​អំណាច​របស់​អុលឡោះ


សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង សូម​ឲ្យ​ពាក្យ​សំដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខជាតិ​ខៀវ​ខ្ចី ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន​ស្ដាប់ បង​ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សំដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​បន្ទូល​របស់​អុលឡោះ តាម​ពិត​ជា​បន្ទូល​របស់​ទ្រង់​មែន ហើយ​បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង​ប្អូន​ជា​អ្នក​ជឿ។


ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគ‌ផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ពរ​ពី​អុលឡោះ​ដែរ។


អុលឡោះ​ពេញ​ចិត្ត​បង្កើត​យើង​មក ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។


អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង អុលឡោះ‌តាអាឡានៅ​ជា​មួយ​គាត់ ហើយ​គ្រប់​សេចក្តី​ដែល​គាត់​ថ្លែង​ក្នុង​នាម​របស់​ទ្រង់​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។