រ៉ូម 10:17 - អាល់គីតាប17 ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីបន្ទូលនៃអុលឡោះអំពីអាល់ម៉ាហ្សៀស។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ដូច្នេះ ជំនឿមកពីការឮ ហើយការឮមកតាមរយៈព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ សូមមើលជំពូកKhmer Christian Bible17 ដូច្នេះ ជំនឿកើតមកពីការឮ ហើយការឮនោះជាការឮអំពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ត ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ សូមមើលជំពូក |
ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។