ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 46:3 - អាល់គីតាប

អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកកូប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​សំណល់​នៃ​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ថែរក្សា​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត ហើយ​បាន​បីបាច់​តាំង​ពី​ផ្ទៃ​ម្តាយមក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ នឹង​អ្នក​រាល់​គ្នា​ជា​សំណល់​នៃ​វង្សា​អ៊ីស្រាអែល​ដែរ ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំង​ពី​កំណើត​ឯង ហើយ​បាន​បី​ឯង​តាំង​ពី​ផ្ទៃ​ម្តាយ​មក ចូរ​ស្តាប់​អញ​ចុះ

សូមមើលជំពូក



អេសាយ 46:3
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ទ្រង់ សូម​ទ្រង់​ធ្វើ​ជា​អ្នក​គង្វាល ថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។


ខ្ញុំ​ពឹង​ផ្អែក​លើ​ទ្រង់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ទ្រង់​ហើយ​ដែល​បាន​យក ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​ឈរ!


អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​យើង​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា​មក​រក​យើង។


ប្រសិន​បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។


នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សល់ គឺ​ពូជ‌ពង្ស​របស់​យ៉ាកកូប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជា‌ជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ប្រជា‌ជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​នាំ​គ្នា​វិល​មក​រក​អុលឡោះ​ដ៏​មាន​អំណាច​វិញ។


ប៉ុន្តែ អ៊ីស្រ‌អែល​អើយ ទោះ​បី​ប្រជា‌ជន​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្ដី ក៏​មាន​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ​ដែល​វិល​មក​វិញ។ អុលឡោះ‌តាអាឡា​បាន​សម្រេច​កំទេច​ស្រុក​នេះ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​ដ៏​លើស‌លប់​របស់​ទ្រង់។


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប។ ប្រហែល​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ទ្រង់​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ទ្រង់​បាន​ឮ។ ហេតុ​នេះ សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្មក សូម​ទ្រង់​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។


ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ អុលឡោះ‌តាអាឡា​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។


អ៊ីស្រ‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកកូប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រ‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!


មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពី សេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង!


អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រ‌អែល ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! អ្នក​រាល់​គ្នា​តែងតែ​ស្បថ ដោយ​យក​នាមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ម្ចាស់​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។


អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រកអុលឡោះ‌តាអាឡា​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ទ្រង់​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ទ្រង់​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា?


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។


គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ទ្រង់​មិន​ប្រើ​ម៉ាឡា‌អ៊ីកាត់ ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់។ ទ្រង់​បាន​លោះ​ពួក​គេ ដោយ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។