Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 46:4 - អាល់គីតាប

4 យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ សូម្បីតែ​ដល់​វ័យចំណាស់​របស់អ្នក​; យើង​នឹង​ផ្ទុក​អ្នក រហូតដល់​អ្នក​មាន​សក់ស្កូវ​; យើង​បាន​បង្កើត​អ្នក ហើយ​យើង​នឹង​បី​; យើង​នឹង​ផ្ទុក ហើយ​យើង​នឹង​រំដោះ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់‌ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង

សូមមើលជំពូក ចម្លង




អេសាយ 46:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

«អុលឡោះ​ពិត​ជា​ម្ចាស​របស់​យើង អស់‌កល្ប​ជា‌និច្ច ហើយ​ទ្រង់​ជា​ម្ចាស់​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។


សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ទ្រង់​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។ - សម្រាក


ឱ​អុលឡោះ​អើយ ឥឡូវ​នេះ ខ្ញុំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​អំពី​អំណាច របស់​ទ្រង់​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​អំណាច​របស់​ទ្រង់ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។


សូម​កុំ​លះ‌បង់​ខ្ញុំ នៅ​គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ នៅ​គ្រា​ដែល​កម្លាំង​ខ្ញុំ​ចុះ​អោន​ថយ​នេះ​ឡើយ!


ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជា‌និច្ច។


តើ​នរណា​បាន​គ្រោង​ទុក និង​សម្រេច​ព្រឹត្តិ‌ការណ៍​ទាំង​នេះ? គឺ​អុលឡោះ​ដែល​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​រៀង​មក។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។


អំណើះ​ត​ទៅ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​អុលឡោះ‌តាអាឡា គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។


ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។


កូន​ចៅ​យ៉ាកកូប ពូជ‌ពង្ស​អ៊ីស្រ‌អែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា ទ្រង់​មិន​ពេញ​ចិត្ត នឹង​ការ​លែង‌លះ​គ្នា​ទេ ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ក៏​មិន​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។


«យើង​ជាអុលឡោះ‌តាអាឡា យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ កូន​ចៅ​យ៉ាកកូប​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​វិនាស​សូន្យ​ឡើយ​»។


កាល​ណា​អុលឡោះ​ប្រទាន​អំណោយ​ទាន​ហើយ អុលឡោះ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​អុលឡោះ​ត្រាស់​ហៅ ទ្រង់​ក៏​មិន​ប្រែ‌ប្រួល​ដែរ។


ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។


អ្នក​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ចំពោះ​អ្នក​វិញ មិន​ប្រែ‌ប្រួល​ឡើយ ហើយ​ជីវិត​របស់​អ្នក ក៏​មិន​ចេះ​អស់​ដែរ។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​គាត់​នៅ​តែ​ដដែល។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម