ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 11:15 - អាល់គីតាប

អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ទ្រង់​លើក​ដៃ​កំហែង​ទន្លេ​អឺប្រាត ទ្រង់​ប្រើ​អំណាច​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ឈូងសមុទ្រ​អេហ្ស៊ីប​រីងស្ងួត ហើយ​គ្រវី​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​ទន្លេធំ​ដោយ​ខ្យល់​ដ៏ខ្លាំង​របស់ព្រះអង្គ ក៏​នឹង​វាយ​ទន្លេនោះ​ឲ្យចេញជា​ដៃទន្លេ​ប្រាំពីរ ដើម្បីឲ្យ​ដើរកាត់​បាន​ដោយ​ពាក់​ស្បែកជើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​ប្រាំពីរ​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង ដើរ​ឆ្លង​ទៅ​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ព្រះអង្គ​លើក​ព្រះ‌ហស្ដ​កំហែង​ទន្លេ​អឺប្រាត ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ​អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត​ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ទ្រង់ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​៧​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង​ដើរ​ឆ្លង​ទៅ​បាន

សូមមើលជំពូក



អេសាយ 11:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសា​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា


ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។


ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។


នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ដៃ​គំរាម​ពួក​គេ។


អុលឡោះ‌តាអាឡា​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ


យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។


ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។


ពួក​ឈ្លើយ​សឹក​ដែលអុលឡោះ‌តាអាឡា​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។


ទ្រង់​នៅ​ខាង​ស្ដាំ​ម៉ូសា ហើយ​សំដែង​អំណាច​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​នាម​ទ្រង់​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។


នៅ​គ្រា​នោះ​អុលឡោះ‌តាអាឡា​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំង បំផ្លាញ​ពួក​គេ ពោល​គឺ​ស្ដេច និង​កង‌ទ័ព​របស់​ស្រុក​អាស្ស៊ីរី។


យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ស្រុក​អេត្យូ‌ពី។


យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជាអុលឡោះ‌តាអាឡា»។


ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។


ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺ‌ប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។