Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:16 - អាល់គីតាប

16 នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ដៃ​គំរាម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នៅ​ថ្ងៃ​នោះ ជនជាតិអេហ្ស៊ីប​នឹង​បាន​ដូចជា​មនុស្សស្រី ហើយ​ញ័ររន្ធត់ ព្រមទាំង​ភ័យខ្លាច ដោយព្រោះ​ការលើក​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ដែល​ព្រះអង្គ​បាន​លើក​ទាស់នឹង​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្ត្រី គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ព្រះ‌អង្គ​ជន្ល​ពី​លើ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្រីៗ គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​ជន្ល​ពី​លើ​គេ

សូមមើលជំពូក ចម្លង




អេសាយ 19:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សំរាល​កូន


ពេល​នោះ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គេ​នឹង​ឮ​សូរ​សំរែក​ទ្រ​ហោ​យំ។ តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន​ដូច្នេះ​ទេ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។


នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ទ្រង់​លើក​ដៃ​កំហែង​ទន្លេ​អឺប្រាត ទ្រង់​ប្រើ​អំណាច​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។


«ចូរ​លើក​ទង់​សញ្ញា​មួយ នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ ចូរ​នាំ​គ្នា​ស្រែក និង​បក់​ដៃ​ហៅ​ពួក​ទាហាន ទាំង​នោះ​ឲ្យ​ចូល​មក​តាម​ទ្វារ​កិត្តិយស។


ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែង អ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​ឲ្យ​រត់​ប្រាស​អាយុ ខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា រត់​អស់​គ្មាន​សល់។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​សល់​ពី​ស្លាប់ មាន​គ្នា​តិច​ណាស់ គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំ ឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។


ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះ និង​រទេះ​ចំបាំង​របស់​ពួក​គេ ហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំង រួម​ជា​មួយ​ពួក​គេ​ដែរ! អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី! ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ!


ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ី‌ឡូន ឈប់​ច្បាំង ហើយ​សំងំ​នៅ​ក្នុង​បន្ទាយ។ ពួក​គេ​បាត់​បង់​សេចក្ដី​ក្លា‌ហាន ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។ ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ ហើយ​កំទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។


ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក នឹង​ភ័យ​ញ័រ​រន្ធត់ ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!


កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះ ទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហ ឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។


ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។


សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ក្រោក​ឡើង ហើយ​ចេញ​ពី ដំណាក់​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ នៃ​ពួក​ទាសករ​របស់​ខ្លួន» ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


ខ្ញុំ​បាន​មក​រក​បង​ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។


ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​អុលឡោះ​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ អុលឡោះ​ស្គាល់​ចិត្ដ​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ដ​យើង​ដែរ)។


គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច ជាង​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​វិនិច្ឆ័យ​ទោស​ឡើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម