ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
និក្ខមនំ 19:9 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍! យើងមកឯអ្នកនៅក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនបានឮក្នុងពេលដែលយើងនិយាយជាមួយអ្នក ហើយឲ្យគេបានទុកចិត្តនឹងអ្នកជារៀងរហូត»។ កាលលោកម៉ូសេបានទូលរៀបរាប់តាមពាក្យរបស់ប្រជាជនថ្វាយព្រះយេហូវ៉ារួចហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា មើល អញមកឯឯងក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យបណ្តាជនបានឮ ក្នុងកាលដែលអញនិយាយនឹងឯង ហើយឲ្យគេបានទុកចិត្តនឹងឯងជាដរាប នោះម៉ូសេក៏ទូលដល់ព្រះយេហូវ៉ាតាមអស់ទាំងពាក្យនៃពួកជន។ |
ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរស្តេចយ៉ូសាផាតក្រោកឈរឡើង ហើយនិយាយថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្តាប់យើង! ចូរទុកចិត្តទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើណាពីរបស់ទ្រង់ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
ពេលនោះស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងទីងងឹត!
ទ្រង់មានបន្ទូលពីក្នុងផ្ទាំងពពក មកពួកគាត់ ពួកគាត់បានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលទ្រង់បង្គាប់ឲ្យពួកគាត់ធ្វើ។
ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចអុលឡោះតាអាឡា។ ពួកគេជឿលើអុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
ប្រជាជនឈរពីចម្ងាយ រីឯម៉ូសាវិញ គាត់ចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលអុលឡោះតាអាឡានៅ។
អុលឡោះតាអាឡាបានចុះមកក្នុងពពក ហើយនៅទីនោះ ក្បែរម៉ូសា ទាំងប្រកាសឈ្មោះអុលឡោះតាអាឡា។
ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រអែលនឹងជឿថា អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់គេ គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបបានបង្ហាញឲ្យអ្នកឃើញមែន»។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
អុលឡោះតាអាឡាចុះមកជាមួយដុំពពក ហើយនៅមាត់ទ្វារជំរំ។ អុលឡោះហៅហារូន និងម៉ារៀម អ្នកទាំងពីរក៏ចូលទៅជិតទ្រង់។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ពេលនោះស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់គាត់ចុះ!»។
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
ចូរនឹកចាំពីថ្ងៃដែលអ្នកមកជួបអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃដែលទ្រង់មានបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។
អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។
មើល៍! អ៊ីសាមក នៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញគាត់ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះគាត់ ក៏នឹងឃើញគាត់ដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែគាត់។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ីន!។