អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
ទំនុកតម្កើង 46:2 - អាល់គីតាប ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ យើងមិនខ្លាចឡើយ ទោះបីជាផែនដីប្រែប្រួល ហើយភ្នំនានារើចេញទៅក្នុងកណ្ដាលសមុទ្រក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ |
អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
សូមយកចិត្តទុកដាក់ នឹងសំរែករបស់ខ្ញុំផង ដ្បិតខ្ញុំទាល់ច្រកហើយ សូមរំដោះខ្ញុំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទខ្ញុំ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។
ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារទ្រង់ខឹង។
ទោះបីខ្ញុំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្វីសោះឡើយ ដ្បិតទ្រង់នៅជាមួយខ្ញុំ ទ្រង់ការពារ និងរក្សាខ្ញុំជានិច្ច ។
ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើអុលឡោះជានិច្ច។
អុលឡោះតាអាឡាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើទ្រង់ ហើយទ្រង់ជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងទ្រង់ដោយបទចំរៀង!។
អុលឡោះតាអាឡាតែងតែសង្គ្រោះមនុស្សសុចរិត ហើយទ្រង់ជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
ឱអុលឡោះដ៏ជាកម្លាំងនៃខ្ញុំអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរដល់ទ្រង់ ដ្បិតទ្រង់ជាកំពែងការពារខ្ញុំ ជាម្ចាស់ដែលមានចិត្ត មេត្តាករុណាខ្ញុំ។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើទ្រង់ គ្រប់ពេលវេលាទៅ ចូរជម្រាបទ្រង់ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតអុលឡោះជាជំរករបស់យើង។
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់ អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ ដែលជាគ្រឹះនៃពិភពលោក។
ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាជំរក និងជាកំពែងការពារខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់!
ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាទ្រង់នៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?
អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
អ៊ីសាឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថាៈ “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!”នោះនឹងសម្រេចដូច្នោះជាមិនខាន។
ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា«អុលឡោះជាអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។