ទំនុកតម្កើង 35:19 - អាល់គីតាប សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងខ្ញុំ បានអរសប្បាយ ព្រោះតែខ្ញុំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ខ្ញុំដោយឥតហេតុផល ពេបជ្រាយដាក់ខ្ញុំឡើយ។ ព្រះគម្ពីរខ្មែរសាកល កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ អរសប្បាយដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មិចភ្នែកចំអក ទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងទូលបង្គំ បានអរសប្បាយ ព្រោះតែទូលបង្គំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ទូលបង្គំដោយឥតហេតុផល ពេបជ្រាយដាក់ទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ |
គេពោលពាក្យសំអប់មកលើខ្ញុំ ហើយវាយប្រហារខ្ញុំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
ពួកមេដឹកនាំបៀតបៀនខ្ញុំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដែលធ្វើឲ្យខ្ញុំភ័យខ្លាច!។
ក្រែងលោខ្មាំងសត្រូវរបស់ខ្ញុំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ខ្ញុំនាំគ្នាត្រេកអរសប្បាយ ព្រោះតែខ្ញុំបរាជ័យ។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ ដូច្នេះ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជំនះ លើខ្ញុំឡើយ!។
ផ្ទុយទៅវិញ ពេលខ្ញុំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងខ្ញុំ ហើយអ្នកដទៃដែលខ្ញុំពុំស្គាល់ បានវាយខ្ញុំ និងហែកហួរខ្ញុំ ឥតឈប់ឡើយ។
សូមកុំបណ្តោយឲ្យខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញខ្ញុំវេទនា សូមកុំឲ្យពួកគេអួតបំប៉ោង ក្នុងពេលដែលខ្ញុំទន់ជង្គង់នេះឡើយ
រីឯខ្មាំងសត្រូវរបស់ខ្ញុំវិញ ពួកគេនៅមានសុខភាព មានកម្លាំង អស់អ្នកដែលស្អប់ខ្ញុំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ខ្ញុំ ព្រោះតែខ្ញុំខិតខំធ្វើអំពើល្អ។
អ្នកដែលស្អប់ខ្ញុំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ខ្ញុំទៅទៀត ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទខ្ញុំទាំងយល់ច្រឡំ តើឲ្យខ្ញុំសងទៅគេវិញដូចម្ដេចកើត បើខ្ញុំមិនបានយករបស់នោះសោះ!
ឱអុលឡោះអើយ ទ្រង់ជ្រាបនូវអំពើលេលា របស់ខ្ញុំស្រាប់ហើយ ទោសពៃរ៍របស់ខ្ញុំ ពុំអាចលាក់កំបាំងនឹងទ្រង់ទេ។
អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំ ដោយឥតហេតុផល ដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។
គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំរបស់គេថា “គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ”។